ថ្នាក់ដឹកនាំបក្សយុវជនពីររូបនឹងជិះកង់ជាង៣០០គីឡូម៉ែត្រពីភ្នំពេញទៅអង្គរវត្តដើម្បី…
(រាជធានីភ្នំពេញ)៖ ដើម្បីបង្ហាញឆន្ទៈពួកយើងជាយុវជនចង់បម្រើប្រជាពលរដ្ឋក្នុងក្របខណ្ឌរដ្ឋសភាជាតិ ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងឯកឧត្តម ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា បានសម្រេចជិះកង់ចម្ងាយរហូតដល់ទៅ ៣២៨គីឡូម៉ែត្រ ក្រោមប្រធានបទ «ជិះកង់ដើម្បីសុំសិទ្ធិបម្រើប្រជាពលរដ្ឋខ្មែរក្នុងរដ្ឋសភាជាតិ»។
ការជិះកង់លើចម្ងាយផ្លូវដ៏វែងឆ្ងាយនេះ ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ បានអះអាងថា នឹងចាប់ផ្តើមនៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយចំណុចចាប់ផ្ដើមពីទីស្នាក់ការបក្សយុវជនកម្ពុជារហូតដល់អង្គវត្ត។ ជាមួយគ្នា ឯកឧត្ដមប្រធានគណបក្សយុវជនកម្ពុជាបានគូសបញ្ជាក់ និងអះអាងថា បម្រើជាតិ និងពលរដ្ឋ ជាអ្វីដែលរូបលោកប្រាថ្នាក្នុងឆាកជីវិតនយោបាយលោក៕