Pep ថា​មិន​ទៅ​ដឹក​​នាំ​នៅ Juventus ទេ លុះ​ត្រា​តែ​ Man City ដេញ​លោក​ចេញ

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ម៉ោង 01:32 PM

(ដោយ៖ យឺន សីហា)

Pep Guarduola បាន​និយាយ​ វា​ជា​រឿង​មិន​អាច​ទៅ​រួច​សម្រាប់​លោក​ដែល​ចាកចេញ​ពី Manchester City ទៅ​ចូលរួម​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី Juventus។សេចក្ដីរាយការណ៍​ពី​ប្រទេស​អ៊ីតាលី​បាន​ចុះ​ផ្សាយ​ថា Guarduola នឹង​ទៅ​ជំនួស​កន្លែង​លោក Massimiliano Allegri ក្នុង​ទីក្រុង Turin ក្នុង​រដូវ​ក្ដៅ​​​នេះ និង​យល់​ព្រម​​ចុះ​កុងត្រា​៤​ឆ្នាំ។ យ៉ាងណាមិញ​អ្នក​ចាត់​ការ​របស់ Man City បាន​ចេញ​មក​បដិសេធ​ភ្លាម​ៗ ក្រោយ​ក្រុម​របស់​លោក​យក​ឈ្នះ Watford ៣-១ កាល​ពី​ថ្ងៃ​សៅរ៍។

“ខ្ញុំ​នៅ​សល់​​កុងត្រា​២​ឆ្នាំ​ទៀត​នៅ​ទីនេះ តើ​ខ្ញុំ​ទៅ​ណា? វា​មិន​អាច​ទៅ​រួច​ទេ លើក​លែង​តែ​ក្លឹប​ដេញ​ខ្ញុំ​ចេញ។ ប្រសិន​បើ​ Manchester City នៅ​ត្រូវ​ការខ្ញុំ​ ខ្ញុំ​នឹង​នៅ​បន្ត​២​ឆ្នាំ​ទៀត ហើយ​សង្ឃឹម​អាច​នៅ​បន្ត​ទៅ​មុខ​ទៀត។ ខ្ញុំ​នឹង​មិន​ទៅ Juventus ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​នេះ​ទេ”។ សម្ដី​របស់​លោក Pep៕ ​​

ប្រភព៖ Sabay

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds