ជនជាតិចិន២នាក់ប្រើកាំបិ.តចា.ក់ប្លន់រថយន្តជនជាតិខ្មែរបណ្ដាលឱ្យរងរបួសធ្ងន់
(ខេត្តព្រះសីហនុ)៖ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលជំនាញបង្ក្រាបឃាត់ខ្លួនជនសង្សយ័ជនជាតិចិនតៃវ៉ាន់ចំនួន២នាក់ ដែលប្រើកាំបិតចា..ក់ប្លន់យករថយន្ត។
លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទបញ្ជាក់ថា នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០១ និង ៣០នាទី រំលងអធ្រាត្រ មានប្រជាពលរដ្ឋ ១នាក់ដែលជាថៅកែរបស់ជនរងគ្រោះ បានរាយការណ៍មកថា អ្នកបើកបររថយន្តរបស់គាត់បានជិះរថយន្ត ១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 ដឹកភ្ញៀវជាជនជាតិចិន២នាក់ ភេទប្រុស ពីភ្នំពេញមកខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លុះដល់ចំណុច ស្ថានីយ៍ប្រេង តូតាល់ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្រាប់តែជនជាតិចិនទាំង២នាក់បានហៅអោយគាត់ឈប់រថយន្ត និងបានព្រួតគ្នាវាយនិងប្រើកាំបិតចា..ក់ គាត់ប្លន់យករថយន្ត រួចបានបើករថយន្តគេចខ្លួន។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្តខាងលើ និងជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិន នៅចំណុច បញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជនរងគ្រោះ ភេទប្រុស ជនជាតិខ្មែរ មុខរបរអ្នកបើកបរ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ JIN JR-HAN ភេទប្រុស កើតថ្ងៃទី ១៣-០៧-២០០២ ជនជាតិចិនតៃវ៉ាន់ ។
២-ឈ្មោះ KANG JIH-YAO ឬ ឈ្មោះ SAE-E PHANSAK (ឈ្មោះក្នុងលិខិតឆ្លងដែនថៃ) ភេទប្រុស ជនជាតិចិន(ចិនតៃវ៉ាន់ សញ្ជាតិថៃ) កើតថ្ងៃទី ១៨-០១-១៩៩៦។
សម្ភារៈដកហូតបាន មានរថយន្ត ១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។ ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចែងបន្តតាមនិតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕