ឃាត់ខ្លួន ប៉ូលិសសេដ្ឋកិច្ចម្នាក់ប្រចាំការនៅច្រកទ្វារអន្តរ​ជាតិភ្នំដិន យកមកស្នងការដ្ឋាននគរបាលខេត្ត ក្រោយបង្ករការផ្ទុះអាវុធជាមួយគយចល័ត

(តាកែវ)៖ កម្លាំងចម្រុះឃាត់ខ្លួន ប៉ូលិសសេដ្ឋកិច្ចម្នាក់ប្រចាំការ នៅច្រកទ្វារអន្តរ​ជាតិភ្នំដិន ស្រុកគីរីវង់
ខេត្តតា​កែវ យកមកស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ ក្រោយបង្ករការផ្ទុះអាវុធជាមួយគយចល័តនៅយប់ថ្ងៃទី
០១ ខែកក្កដា ឆ្នាំ២០២៣ នៅក្បែរច្រកទ្វារអន្តរជាតិភ្នំដិន។

សាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនមានការផ្ទុះអាវុធ
ទំនងមានការកាច់កុងគ្នារវាងគយចល័ត និងប៉ូលិសសេដ្ឋកិច្ចប្រចាំការនៅច្រកព្រំដែន ព្រោះឃើញមានរថយន្តដឹកទំនិញសំពីងសំពោងជាច្រើនគ្រឿងនៅទីនោះ។
ហើយទំនងខាងប៉ូលិសសេដ្ឋកិច្ចរកស៊ីកាងរថយន្តដឹកទំនិញ ហើយមិនព្រមបង់ពន្ធទៅគយចល័ត
ទើបបានជាកើតមានជម្លោះ រហូតមានការផ្ទុះអាវុធទៅលើគយចល័តបែបនេះទៅ។ បច្ចុប្បន្នមានរថយន្តដឹកទំនិញ
០៦ គ្រឿងត្រូវបានយកមករក្សាទុកនៅស្នាក់ការគយ និងរដ្ឋករខេត្តកែវ ដើម្បីដោះស្រាយ។

លោកឧត្តមសេនីយ៍ត្រី ហ៊ិន
សុខេន ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា
ករណីនេះ ជំនាញលោកកំពុងដោះស្រាយ និងមានវិធានការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds