ទេសចរជាង៩ពាន់នាក់ទៅទស្សនាប្រាសាទព្រះវិហារនិងប្រាសាទកោះកេរក្នុងខែមិថុនា
(ខេត្តព្រះវិហារ)៖ រយៈពេលពេញ១ខែមិថុនា រាប់ចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ មានភ្ញៀវទេសចរ បានមកដើរកម្សាន្តនៅប្រាសាទព្រះវិហារ និងប្រាសាទកោះកេរសរុបប្រមាណជាង៩ពាន់នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ។
ចំនួនភ្ញៀវទេសចរសរុបប្រមាណជាង៩ពាន់នាក់នេះ គឺរមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរសរុបចំនួន៦,២១៤នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន៥,៩៤៤នាក់ និងភ្ញៀវទេសចរបរទេសចំនួន២៧០នាក់។ ចំណែករមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសរជាតិសរុបចំនួន៣,៣១៧នាក់៕