តួឯកប្រុសរឿងកប៉ាល់Titanicនិងកំពូលមហាសេដ្ឋីJeff Bezosផ្តល់មូលនិធិខ្ទង់២០០លានដុល្លារដើម្បីការពារព្រៃAmazon

តារាសម្តែងប្រុសល្បីឈ្មោះតួឯកក្នុងរឿង «Titanic» លោក Leonardo Dicaprio និងកំពូលមហាសេដ្ឋី Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon ត្រូវបានរាយការណ៍មកថា បានចូលរួមបរិច្ចាគប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីការពារតំបន់ព្រៃ Amazon។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមព័ត៌មានបានឲ្យដឹងថា អង្គការមិនរកប្រាក់ចំណេញពីរគឺ DiCaprio’s Re:Wild conservation របស់តារាប្រុស Leonardo DiCaprio និង Bezos’s Nature Solutions របស់កំពូលមហាសេដ្ឋី Jeff Bezos បានបរិច្ចាគប្រាក់ ២០០លានដុល្លារទៅក្នុងមូលនិធី «Protect Our Planet (POP) Challenge» មានគោលដៅយកប្រាក់នោះ ទៅការពារព្រៃ Amazon ខណៈការបរិច្ចាគប្រាក់ទាំងនេះ នឹងគាំទ្រដល់ការពង្រីក និងការគ្រប់គ្រងតំបន់ការពាររបស់ប្រទេសប្រេស៊ីល និងទឹកដីជនជាតិដើមភាគតិច។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយតារាប្រុស DiCaprio បាននិយាយថា «យើងត្រូវបានបំផុសគំនិតដោយគោលដៅដ៏ធំ និងមានមហិច្ឆតារបស់ប្រទេសប្រេស៊ីល សម្រាប់ការការពារ Amazon ដែលជាកន្លែងដ៏សំខាន់បំផុតមួយសម្រាប់សត្វព្រៃនៅលើភពផែនដី»។ លើសពីនេះ លោកមានការរំភើបចិត្ត ដែលអាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីចូលរួមការពារព្រៃ Amazon។

An aerial view of a tract of Amazon jungle after it was cleared by farmers in Itaituba, Para, Brazil September 26, 2019. Picture taken September 26, 2019. REUTERS/Ricardo Moraes – RC2WDD9MVRJP

ទន្ទឹមនឹងនេះ លោក Cristián Samper នាយកគ្រប់គ្រង និងជាអ្នកដឹកនាំនៃ Nature Solutions នៃមូលនិធិ Bezos Earth បានពន្យល់ថា «ព្រៃ Amazon គឺមានសារៈសំខាន់សម្រាប់អនាគតនៃជីវចម្រុះ និងអាកាសធាតុសកល ហើយយើងស្វាគមន៍ការប្តេជ្ញាចិត្តពីប្រធានាធិបតី Lula និងរដ្ឋាភិបាលនៃប្រទេសប្រេស៊ីលដើម្បីការពារវា»។

លោកបានបន្តថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រដល់ការកំណត់ និងការគ្រប់គ្រងតំបន់ការពារ និងទឹកដីជនជាតិដើមភាគតិចជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ រួមជាមួយនឹងគំរូសេដ្ឋកិច្ចថ្មីនៃការអភិវឌ្ឍន៍ដោយផ្អែកលើការអភិរក្ស និងការប្រើប្រាស់ព្រៃឈើប្រកបដោយនិរន្តរភាព»

ការបរិច្ចាគនេះនឹងត្រូវប្រើប្រាស់ក្នុងរយៈពេល ៤ឆ្នាំខាងមុខ ដើម្បីជួយប្រេស៊ីលសម្រេចបាននូវការ មិនបំផ្លាញព្រៃឈើនៅតំបន់ព្រៃ Amazon ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើទាំងនៅក្នុងដីការពារជនជាតិដើមភាគតិច…៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds