សម្ដេចតេជោ ហ៊ុន សែនព្រមានបិទFacebookមិនឱ្យប្រើប្រាស់នៅស្រុកខ្មែរ
សម្ដេចតេជោ ហ៊ុន សែន បានព្រមានបិទបណ្ដាញសង្គមហ្វេសប៊ុក(Facebook)មិនឱ្យប្រើប្រាស់នៅកម្ពុជាមួយរយៈខ្លី ឬបិទជាស្ថាពរ ក្នុងករណីបើក្រុមអ្នកប្រឆាំងមួយចំនួនដែលនៅក្រៅប្រទេស នៅតែបង្ហាញឥរិយាបថព្រហើនដាក់រូបលោកទៀត។ ការព្រមានបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបជិត៧ម៉ឺននាក់ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៣។
ជាការកត់សម្គាល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានចំៗទៅក្រុមហ៊ុនហ្វេសប៊ុក(Facebook)ថាប្រយ័ត្នច្របាច់កហ៊ុន សែន លៀនអណ្ដាតខ្លួនឯង។ លោកសង្កត់ធ្ងន់ថា កុំយកបញ្ហាបច្ចេកទេសមកលាយឡំនឹងរឿងនយោបាយ ហើយបំភ្លេចចោលនូវភាពតិរច្ឆានរបស់មនុស្សមួយចំនួនដែលផ្ទុយនឹងគោលការណ៍ហ្វេសប៊ុក(Facebook)៕
សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ៖