ពូថ្លៃ ចាប់រំលោ.ភក្មួយ រហូតមានផ្ទៃពោះ ជិតគ្រប់ខែ ទើបបែកការ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួនបុរសម្នាក់ ត្រូវជាពូថ្លៃរបស់ជនរងគ្រោះ ក្រោយជនល្មោភកាមរូបនេះ គំរាមកំហែងចាប់ក្មួយស្រីរំលោ.ភ រហូតដល់នាងមានផ្ទៃពោះជិតគ្រប់ខែ ទើបបែកការដឹងដល់ឪពុកម្តាយ ប្តឹងនគរបាលតែម្តង។ ការឃាត់ខ្លួនធ្វើឡើង កាលពីវេលាម៉ោង ០៣ និង ២០នាទី រសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពពីនគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា ក្រោយបានទទួលពាក្យបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះ ដែលជាកសិករ រស់នៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលអំពិល បានធ្វើការឃាត់ខ្លួន ជនល្មោភកាមឈ្មោះ ទិល ធី ភេទប្រុស អាយុ ២៩ឆ្នាំ។ ដោយឡែកក្មេងស្រីរងគ្រោះ មានអាយុ ១៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
នៅក្នុងពាក្យបណ្តឹងរបស់ម្តាយឪពុក ជនរងគ្រោះបានអោយដឹង ថា ជនសង្ស័យត្រូវជាពូថ្លៃ បានធ្វើសកម្មភាពគំរាមកំហែង ចាប់រំលោ.ភកូនស្រីរបស់គាត់ ចាប់តាំងពីឆ្នាំ២០២២ រហូតដល់ពេលនេះ មានផ្ទៃពោះ ចំនួន ៨ខែ គឺជិតគ្រប់ខែទៅហើយ។
នគរបាលស្រុកបសេដ្ឋ បានបន្តទៀតថា ដោយមានការសង្ស័យលើកូនស្រីមានអាក្ការៈប្លែក ហើយពោះធំទៅៗ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឪពុកក្មេងស្រីរងគ្រោះ មានការសង្ស័យ ក៏បានសាកសួរ ទើបកូនរបស់ខ្លួន បានឆ្លើយប្រាប់ថា ពូថ្លៃ បានគំរាមកំហែង និងចាប់រំលោ.ភនាង រហូតដល់មានផ្ទៃពោះ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះទិល ធី គឺរូបគេពិតជាបានរួ.មភេ.ទជាមួយក្មេងស្រីរងគ្រោះប្រាកដមែន។ បច្ចប្បន្នសមត្ថកិច្ចកំពុង និងសួរនាំជនសង្ស័យ ព្រមទាំងកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕