តារាហ្វេសប៊ុក«រាជ្យបុត្រ សូរ្យកាយ្យ»ចេញវីដេអូសុំទោសសម្ដេចតេជោ ហ៊ុន សែនជាសាធារណៈ

លោក ទឹម សុជា ដែលត្រូវបានគេស្គាល់ឈ្មោះថា​ «រាជ្យបុត្រ សូរ្យកាយ្យ»បានចេញវីដេអូសម្តែងការសោកស្តាយនិងសុំទោសចំពោះសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងកំហុសដែលខ្លួនទិតៀន និងជេរប្រទេចលើសម្ដេចតេជោកាលពីពេលកន្លងមក។ ជាមួយគ្នា សម្ដេចតេជោ ក៏បានទទួលយកការសុំទោសនេះ និងប្រកាសទទួលលោក ទឹម សុជាវិលត្រឡប់មកកម្ពុជាដែលជាទឹកដីកំណើតវិញផងដែរ។

គួរឱ្យដឹងថា លោក ទឹម សុជា ឬរាជ្យបុត្រ សូរ្យកាយ ត្រូវបានគេស្គាល់ថាជាយុវជនម្នាក់ដែលងប់ងល់នឹងបក្សប្រឆាំងយ៉ាងខ្លាំងម្នាក់នៅអាមេរិក ក្រោយរូបគេបានចាកចេញពីប្រទេសកម្ពុជា ក្រោយការបោះឆ្នោតកាលពីឆ្នាំ២០១៣។ ពេលរស់នៅសហរដ្ឋអាមេរិក យុវជនរូបនេះ បានរិះគន់ខ្លាំងៗមកលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលទាំងមូល ប៉ុន្តែនៅពេលនេះយុវជន រាជ្យបុត្រ សូរ្យកាយ បានដឹងខ្លួនខុស និងសុំទោសគ្រប់យ៉ាង ដែលខ្លួនធ្លាប់ធ្វើនាពេលកន្លងទៅ៕

ខាងក្រោមនេះជាលីងវីដេអូដែលលោក ទឹម សុជា ចេញមុខសុំទោស៖

https://t.me/spmhunsen/12362

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds