ផ្ទុះការរិះគន់លើបេក្ខនារីThe Voiceម្នាក់ដែលច្រៀងCoverបទHow About Now?របស់ជី ដេវីតរឿង…

ថ្មីៗនេះមហាជនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបាននាំគ្នារិះគន់យ៉ាងខ្លាំងចំពោះបេក្ខនារីប្រឡងក្នុងកម្មវិធីThe Voice Cambodiaរដូវកាលទី៣ ឈ្មោះ សុខុម រចនា និងអ្នកដែលបានយកបទចម្រៀង How About Now? ដែលជាកម្មសិទ្ធិរបស់តារាចម្រៀងរ៉េប ជី ដេវីត ទៅច្រៀងឡើងវិញ ដោយសារនៅលើឆាកប្រឡងកម្មវិធីThe Voice បេក្ខនារីរូបនេះបានត្រឹមតែនិយាយអរគុណដល់អ្នកចូលទស្សនាបទនេះប្រមាណ៣០លាននាក់ តែបែរជាមិនអរគុណដល់លោក ជី ដេវីត សូម្បីមួយម៉ាត់។ ចំណុចនេះ មហាជនបានរិះគន់នាងថា មិនចេះផ្ដល់តម្លៃដល់ម្ចាស់ដើមគេទាល់តែសោះ។

ជាក់ស្ដែង មហាជនកត់សម្គាល់ត្រង់ពាក្យមួយឃ្លាដែលបេក្ខនារីនិយាយនៅលើឆាកThe Voiceដែលនាងថា៖ «អរគុណ30M Views» ដែលនាងចង់សម្ដៅចំពោះអ្នកចូលទស្សនាវីដេអូចម្រៀងHow About Now?របស់នាងទាំងជាង៣០លាននាក់។ ប៉ុន្តែនាងមិនបាននិយាយអរគុណជាសាធារណៈដល់លោក ជី ដេវីត ដែលជាម្ចាស់បទនេះសូម្បីតែមួយម៉ាត់។

យ៉ាងណា បើងាកទៅលោក ជី ដេវីត ដែលម្ចាស់បទវិញ ហាក់គ្មានប្រតិកម្មអ្វីនោះទេទាក់ទងករណីនេះ តែគេសង្កេតឃើញលោកជី ដេវីត បង្ហោះសារលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនទំនងចង់សម្ដៅលើរឿងដែលមហាជនរិះគន់ចំពោះបេក្ខនារីឈ្មោះ សុខុម រចនា។ តែកន្លងទៅ លោកជី ដេវីត ធ្លាប់បានប្រកាសលើកទឹកចិត្តដល់ក្រុមអកកេស ឬអកកាដង់ ថាអាចជួយយកបទរបស់លោកទៅច្រៀងCover ឬច្រៀងឡើងវិញបាន។ ជាពិសេស បើសិនជាបទCoverទាំងនោះជាប់កម្មសិទ្ធិបញ្ញា ឬដែលហៅថាជាប់កូពីរ៉ាយ(Copy Right)លោកថា ក្រុមអកកេស ឬអកកាដង់អាចស្នើទៅលោក គឺលោកនឹងឱ្យក្រុមការងារជួយដោះជូនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds