ឧកញ៉ាខេមរៈ សិរីមន្តចេញមុខបកស្រាយពាក់ព័ន្ធអ្នករិះគន់រឿងគម្រោងដីឡូតិ៍របស់លោកឧកញ៉ាឡេង ណាវ៉ាត្រា
កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កំពូលតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី លោកឧកញ៉ា ខេមរៈ សិរីមន្ត បានចេញមុខបកស្រាយជាសាធារណៈតាមរយៈការផ្សាយផ្ទាល់(Live)លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ពាក់ព័ន្ធទៅនឹងការរិះគន់មួយចំនួនលើរឿងដីឡូតិ៍របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីពេលថ្មីៗនេះ។
និយាយក្នុងការផ្សាយផ្ទាល់ តារាចម្រៀងដែលមានងារឧកញ៉ារូបនេះ បានបញ្ជាក់ច្បាស់ៗថា ការចេញបកស្រាយរបស់ខ្លួនមិនមែនជាការចេញមុខការងារឆ្នាំងបាយនោះទេ តែដើម្បីបង្ហាញពីការពិតពាក់ព័ន្ធនឹងការចោទប្រកាន់របស់បុគ្គលទៅលើលោកឧកញ៉ា ឡេង ណាវ៉ាត្រា។ សូមស្ដាប់ការបកស្រាយទាំងស្រុងរបស់លោកឧកញ៉ា ខេមរៈ សិរីមន្ត ខាងក្រោមនេះ៖
https://web.facebook.com/sereymun.official/videos/941958710262266