ត្រឹម១សប្ដាហ៍!ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមានយានយន្តធ្វើចរាចរជិត១ម៉ឺនគ្រឿង

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន៩៦,៧៦៨គ្រឿង ក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះតាមរយៈលេខ១៣៩៩ចំនួន១៨២ខ្សែ (ស្វែងរកជំនួយចំនួន៧៣ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១០៩ករណី)។

ជាមួយគ្នា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនទាំងអស់ឱ្យអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវនេះ និងស្នើឱ្យចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កុំឱ្យបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍៕

រូបថតផ្លូវល្បឿនលឿនពីកាសែតភ្នំពេញប៉ុស្តិ៍
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds