ថ្ងៃភ្ជាប់ពាក្យក្លាយជាថ្ងៃបុណ្យសព!នារីម្នាក់បែរស្លា–ប់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ខណៈបុរសជាសង្សាសរសេរសារបង្ហោះយ៉ាងក្ដុកក្ដួល

គូសង្សាមួយគូត្រូវបែកគ្នារហូតដោយសារនារីម្នាក់ដែលជាសង្សាបានស្លា–ប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយបុរសជាសង្សាមានគណនីហ្វេសប៊ុកឈ្មោះHeng Chansopheaktra បានត្រឹមសរសេរសារបង្កប់អត្ថន័យយ៉ាងក្ដុកក្ដួលដូច្នេះ៖

«បាត់មួយថ្ងៃសោះដូចបាត់មួយជីវិតតែឥលូវអូនទៅចោលបងមួយជីវិតហើយម្តេចអូនដាច់ចិត្តម្លេះបងទើបត្រលប់មកវិញហើយអូនក៏ចាកចេញទៅ😭អូនបានសន្យាអីខ្លះជាមួយបងម្តេចអូនមិនគោរពពាក្យសន្យាសោះចឹង😭😭 ទំរាំមានថ្ងៃនេះស៊ូហត់ កាន់ដៃគ្នាទោះមានឧបសក្គយ៉ាងណាក៏ស៊ូទ្រាំលំបាកជាមួយគ្នាស៊ូរហូតជិតដល់គោលដៅហើយហេតុអីអូនដោះដៃចោលបងអោយបងដើរម្នាក់ឯង😭 ស្រលាញ់គ្នារាប់ឆ្នាំគ្មានអ្នកណាមកបំបែកបានតែបែរជាព្រហ្មលិខិតមកបំបែកអូនចេញពីបង បែកលើកនេះគឺបែករហូតហើយ បែកគ្មានថ្ងៃបកក្រោយ បែកគ្មានថ្ងៃត្រលប់សល់ត្រឹមរូបថត ហេតុអ្វីមនុស្សល្អដូចអូនឆាប់ទៅយ៉ាងនេះ 😭😭 បងអរគុណណាស់រយៈពេល៥ឆ្នាំ៨ខែ៧ថ្ងៃដែលអោយបងបានស្គាល់អូនបងគ្មានវិប្បដិសារីនោះទេ អូនជាមនុស្សម្នាក់ដែលស្រលាញ់បងខ្លាំងជាងគេតែ😭😭😭 បងបែរជាជួយអូនមិនបាន បានត្រឹមឱបស្រែកហៅអូនអោយក្រោកឡើងសូម្បីពាក្យលាក៏មិនបាននិយាយអោយបងសុំទោសណាអូនបើមានជាតិក្រោយពិតមែនបងផ្សងជួបអូនគ្រប់ៗជាតិណា 😭😭😭😭 បងស្រលាញ់អូនឡាយហៀង បងនឹកអូនណាស់ 🥹😭  សូមអូនទៅកាន់សុគតិភពចុះ សូមកុំអោយជាតិក្រោយដូចជាតិនេះទៀត 😭😭😭»

សំណេរភ្ជាប់ជាមួយរូបថតអនុស្សាវរីយ៍មើលហើយស្ទើរស្រក់ទឹកភ្នែករបស់ម្ចាស់គណនីHeng Chansopheaktraនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់នាំគ្នាចែករំលែក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds