អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​មួយ​រូប​ទម្លាយ​រឿង​លោក​សម រ​ង្ស៊ី ចង់​សើរើ​រចនា​សម្ព័​ន​បក្ស

ថ្ងៃទី១០​ ខែមីនា ឆ្នាំ២០១៩ ម៉ោង05:00 PM

(ដោយ៖ យឺន សីហា)

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​បាន​ទម្លាយ​រឿង​សង្ងាត់​របស់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​សើរើ​រចនា​សម្ព័​ន​បក្ស​ដោយ ដាក់​តែ​មនុស្ស​របស់​លោក ។ លោក ម៉ៅ មុន្នី​វណ្ណ អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិបាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​​ថ្ងៃ​ទី​១០ ខែមីនា នេះ​លោក សម រ​ង្ស៊ី បាន​ប្រកាស​បោកប្រាស់​អ្នក​ដែល​មិនដឹង​ការ​ពិត​ថា គាត់​មក​ធ្វើ​ជា​ប្រធាន​ស្តីទី​ក្លែងក្លាយ​ទាំង​មិន​មានការ​ឯកភាព​ពី​លោក កឹ​ម សុខា និង​ដោយ​រំលោភ​លក្ខន្តិក​បក្សពេល​នេះ គឺ​ដើម្បី​បង្រួបបង្រួម CNRP និង​ទំនាក់ទំនង​អន្តរជាតិ​ឲ្យ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​ តើ​ពិត​ទេ ។

លោក​ម៉ៅ មុន្នី​វណ្ណ បាន​លើក​ឡើង​ទៀត​ថា លោក​សម រ​ង្ស៊ី ធ្វើ​នេះ​មិន​ត្រឹមតែ​មិន​អាច​មក​បង្រួបបង្រួម​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ទេ​ផ្ទុយ​ទៅ​វិញ​អំពើ​របស់​គាត់ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា គាត់​ចូល​មក​ដឹកនាំ​នេះ ដើម្បី​បំបែកបំបាក់ CNRP ព្រោះ​គាត់​ធ្វើ​អ្វី​សម្រេច អ្វី​តែ​មនុស្ស​ក្រុម​ខាង​គាត់ ហើយ​គាត់​មាន​ផែនការ​សើរើ​រចនា​សម្ព័​ន​នៅ​ក្រៅប្រទេស ដាក់​តែ មនុស្ស​ដែល​គាំទ្រ​គាត់​តែ​ម្ខាង ។ ជាមួយ​គ្នា​នោះ​ដែរ​អតីតមន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បាន​លើក​ឡើង​ថា អ្នកគាំទ្រ​លោក កឹ​ម សុខា មិន​ទៅ​ចូលរួម​ធ្វើ​បក្ស​ប្រហារ​ជាមួយ​ពួក​គាត់​ទេ ។ គឺ​សមរ​ង្ស៊ី ជា​អ្នក​បំបែក​បក្ស​ជា​ពីរ បើ​គាត់​ធ្វើ​ដូច្នេះ ។

ការងារ​ការទូត​ទំនាក់ទំនង​អន្តរជាតិ​វិញ​មិន​ចាំបាច់​មាន​សម រ​ង្ស៊ី ជា​ប្រធាន​ស្តីទី​ក្លែងក្លាយ​ទេ ។ CNRP ដែល​មាន​ស្រាប់​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ​យ៉ាង​មមាញឹក​ដោយ​ប្រសិទ្ធិ​ភាព​រហូត​គេ​យល់​ច្បាស់ ហើយ​គេ​បាន និង​កំពុង​តែ​ចាត់វិធានការ និង​ដំណើរការ​ទៅ​ហើយ ។ ក្រៅពី​យន្តការ​នេះ​គណប្រតិភូ​បរទេស​មក​កម្ពុជា និង​អ្នកការទូត​គេ តែងតែ​ជួប​ជាមួយ​តំណាង​លោក​កឹ​ម សុខា​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ទៀត​ផង ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី នៅ​តែ​អះអាង​ទៅ​កាន់​អ្នកគាំទ្រ​ជា​រឿយ​ៗ​ថា លោក​នឹង​លោក​កឹ​ម សុខា គឺជា​មនុស្ស​តែ​មួយ ។ យ៉ាងណា​ក្តី​ក្រុម​អ្នក​កឹ​ម សុខា​និយម បាន​នាំ​គ្នា​លើក​ឡើង​ថា លោក​សម រ​ង្ស៊ី បាន​កំពុង​តែ​លេងល្បែង​នយោបាយ​យក​លោក​កឹ​ម សុខា​ទាក់ទាញ​ប្រជាប្រិយ​ក្រោម​ពាក្យស្លោក​«​កឹ​ម សុខា និង​សម រ​ង្ស៊ី គឺជា​មនុស្ស​តែ​មួយ​»៕

ប្រភព៖ kohsantepheapdaily

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds