កីឡាការិនីឆ្នើមកម្ពុជា ខាន់ ចេសាត្រៀមដណ្ដើមមេដាយមាសនៅរសៀលនេះ!

កីឡាការិនី ខាន់ ចេសា នឹងត្រូវប្រកួតជាមួយកីឡាការិនីហ្វីលីពីន ដើម្បីប្រជែងយកមេដាយមាស នៅរសៀលម៉ោង០៤៖០០រសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ (CCIC)

មុនឈានដល់ការប្រកួតដណ្ដើមមេដាយមាសនេះ ធ្វើឡើងក្រោយពីកីឡាការិនីឆ្នើមរូបនេះបានយកឈ្នះលើគូប្រជែងរបស់ខ្លួនជាបន្តបន្ទាប់មកពី៣ប្រទេសផ្សេងគ្នាលើវិញ្ញាសានារី Ne-Waza Gi ក្នុងទម្ងន់ ៥២គីឡូក្រាម។ ជាក់ស្ដែង ខាន់ ចេសា បានយកឈ្នះលើកីឡាការិនីសិង្ហបុរិ ថៃ និងវៀតណាម ដោយគិតចាប់ពីវេលាថ្ងៃត្រង់ថ្ងៃនេះ។

គួរកត់សម្គាល់ថា បីប្រកួតដំបូងរបស់វីរកីឡាការិនី ខាន់ ចេសា គឺចេសាបានបង្ខំឱ្យគូប្រកួតរបស់ខ្លួនសុំចុះចាញ់ទាំងអស់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds