Seagame៖កីឡា៩ប្រភេទនឹងត្រូវរៀបចំប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ

ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជា Main Stadium សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនឹងត្រូវរៀបចំការប្រកួតកីឡាចំនួន៩ប្រភេទផ្សេងៗគ្នា ដែលជាប្រភេទកីឡាអត្តពលិកម្ម កីឡាហុកគី(Hockey) កីឡាTennis និងប្រភេទកីឡាក្នុងសាលផ្សេងទៀតដូចជា៖ កីឡាគុនខ្មែរ កីឡាKick Boxing កីឡាបាល់បោះ កីឡាបាដមីនតុន(វាយសី) កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក និងកីឡាលោតទឹក។ នេះបើយោងតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងសន្និសីទសារព័ត៌មានពិសេសនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។

គួរជម្រាបថា គិតត្រឹមថ្ងៃទី២៨ មេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ៧ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់ហើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds