គណបក្សយុវជនកម្ពុជាសម្រេចដាក់បេក្ខជនឈរឈ្មោះនៅទូទាំង២៥រាជធានី-ខេត្ត

គណបក្សយុវជនកម្ពុជា បានសម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅទូទាំងរាជធានីខេត្តទាំង២៥ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ចេញនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បង្ហាញថា គណបក្សយុវជនកម្ពុជា បានចុះបញ្ជីបេក្ខជនឈរឈ្មោះសរុបចំនួន២៦៦នាក់(ស្រី៩០)។

គួរបញ្ជាក់ថា ការចុះបញ្ជីគណបក្សយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទ៖ ព្រួញទេព

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds