វិមានឯករាជ្យខេត្តបាត់ដំបងសាងសង់បាន៨៥%ហើយ!
(ខេត្តបាត់ដំបង)៖ គិតមកទល់ពេលនេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យសម្រេចបានប្រហែល៨៥ភាគរយហើយ និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៣នេះ ឬដើមខែឧសភាខាងមុខ ដើម្បីដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវជុំវិញវិមានឯករាជ្យបន្តទៀត។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមការងារសាងសង់វិមានឯករាជ្យខេត្តបាត់ដំបង។
គួររម្លឹកថា វិមានឯករាជ្យខេត្តបាត់ដំបងត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង៕