ក្រោយមានការបំផ្ទុះគ្រា​ប់បែក!នាយករដ្ឋមន្រ្តីជប៉ុនបានប្រកាសប្តេជ្ញារក្សាសុវត្ថិភាពនៃកិច្ចប្រជុំG៧

(ជប៉ុន)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida មួយថ្ងៃបន្ទាប់ពីលោកត្រូវបា​នជម្លៀសចេញពីការវា​យ​ប្រ​ហា​​រ​ដោ​យការបំផ្ទុះគ្រា​ប់បែកផ្សែងជាក់ស្តែងបានប្តេ​ជ្ញាថានឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើ​ទៅបានដើ​ម្បី​ធានា​សុ​​​វ​ត្ថិភា​ពនៃក្រុមមេដឹក​នាំនិងរដ្ឋមន្ត្រីជាន់ខ្ពស់ទាំងប្រាំពីរ (G៧) ដែលកំពុង​បំ​ពេញទស្ស​នកិច្ច​នៅប្រទេ​ស​​រ​​​​បស់​​លោករហូតដល់ខែក្រោយ។ នៅជប៉ុន ជាកន្លែងដែល​បណ្តារដ្ឋមន្ត្រី​វិស័យ​ថាមពល និង វិស័យ​បរិ​ស្ថា​​ននៃក្រុមប្រទេស​G៧  បាន​ជួប​ជុំ​ពិភាក្សា​គ្នា​ស្តី​ពី បរិស្ថានអាកាស និង​ថាមពល​​ នាថ្ងៃសៅរ៍-អាទិ​ត្យ​ ទី​១៥-១៦មេសា​។​

លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Fumio Kishida បាននិយាយថា ប្រទេសជប៉ុន មិនត្រូវអនុ​ញ្ញាត​ឱ្យ​​​មានអំពើហឹង្សា វាយប្រហារលើមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យនោះទេ។ ជាមួ​យគ្នាប៉ូ​លិស​ត្រូវ​បា​ន​​ណែនាំឱ្យបង្កើនសន្តិសុខ ហើយរដ្ឋាភិបាលនឹងធ្វើអ្វីដែលចាំបា​ច់ដើម្បីធានាសន្តិសុខនៅពេ​លដែល ជប៉ុ​ន​ ​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 ខែឧសភានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។

គួររំលឹកថាកាលពីព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមេសា លោកនាយករដ្ឋមន្ត្រី Kishida Fumio ត្រូវបានជម្លៀស​ចេ​ញ​​ភ្លាមៗ​នៅ បន្ទាប់ពីគ្រាប់បែកផ្សែងមួយត្រូវបានជនសង្ស័យ គប់ចូ​លទៅក្នុង​ទីលា​ន​ជួបជុំមួយនៅ​​ក្នុ​ង​ទី​ក្រុ​​ង Wakayama ភាគខាងលិចប្រទេសជប៉ុន មុន​ការចាប់​ផ្តើមថ្លែងសន្ទរ​កថារប​ស់​លោ​ក។ លោក​នា​​​យ​ករ​ដ្ឋមន្រ្តីជប៉ុនត្រូវបានប​ញ្ជាក់ថាមិនមានគ្រោះថ្នា​ក់​នោះ​ឡើយ​។​ ក្រោ​យកើ​តហេតុ នៅថ្ងៃដដែល ប៉ូលី​សបានកំណត់អត្តសញ្ញាណសជនសង្ស័យ Kimura Ryuji អាយុ ២៤ឆ្នាំ លើករណី​បំផ្ទុះគ្រាប់បែក នៅ​​កន្លែងសុន្ទរកថានាយករដ្ឋមន្ត្រីជប៉ុន។

ការបំផ្ទុះគ្រា​ប់បែកនៅក្នុងទីក្រុង Wakayama ក្បែរទីក្រុង Osaka គឺជាការរំឮកដ៏គួ​រឱ្យភ័យខ្លា​ចនៃកា​រ​ធ្វើ​​ឃាតដោយកាំភ្លើងលើអតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe កាលពីខែកក្កដាឆ្នាំមុន ខ​ណៈពេ​ល​កំ​ពុ​ងធ្វើយុទ្ធនាការបោះឆ្នោតសភា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds