កម្ពុជានឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួចនិងមធ្យមចាប់ពីថ្ងៃទី១៩ដល់២៥ខែមេសា

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួច និងមធ្យម ខណៈដែលកម្ពុជានៅបន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែមេសានេះ។

គួរជម្រាបថា ក្រៅពីមានភ្លៀងធ្លាក់ ក៏មានលាយឡំជាមួយនូវផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ផងដែរ ដែលប្រការនេះ ក្រសួងបានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds