យុវតីម្នាក់ រៀបរាប់ពាក្យក្នុងចិត្ដ ដាក់ក្នុងសៀវភៅ យ៉ាងក្ដុកក្ដួល មុនខ្លួនម.រ.ណ.ភាព

កោះកុង៖ ជីវិតដែលមាន នៅលើភពផែនដីយើងនេះ គឺត្រូវបានកំណត់​កម្មកើតចាស់ ឈឺស្លា.ប់ ដែលជាកម្មរបស់មនុស្សម្នាក់ៗ ទៅតាមធម្មជាតិបានបង្កើតឡើង ដូច្នេះនៅពេលដែលយើងអស់ជី.វិ.តទៅ មិនអាចយកអ្វីទៅបានក្រៅពីបុណ្យ បាបដែលយើងសាងនោះទេ។

ដោយឡែក យុវតីម្នាក់មានឈ្មោះគណនីហ្វេសប៊ុក Sarey Smile ដោយនាងបានរៀបរាប់ពាក្យពេចន៍ មាននៅក្នុងចិត្តរបស់នាង​ ដែលមិនអាចនិយាយប្រាប់គេបាន នាងសម្រេចចិត្តសរសររៀបរាប់យ៉ាងក្ដុកក្តួល ដាក់នៅក្នុងសៀវភៅរបស់នាងមុននឹងអស់ជី.វិ.ត.ទៅ។ នាងបានសរសេររៀបរាប់ថា៖

«ជាដំបូងខ្ញុំពិតជាត្រេកអរ​ និងសប្បាយចិត្តណាស់ដែលបានកើតមកជាកូនរបស់លោក ប៉ានឹងអ្នកម៉ាក់ និងជាប្អូនជាចៅ ជាក្មួយ យាយតានឹងអ៊ុំពូមីងទាំងអស់គ្នា។ ខ្ញុំពិតជាស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់ ជាពិសេសលោកប៉ាម៉ាក់! តែកូនមិនដឹងទេថាកើតមកមានកម្មអ្វីខ្លះទេ កូនចង់សរសេរក្នុងសៀវភៅនេះថា កូនមានរឿងច្រើនណាស់ដែលកូន មិនអាចនិយាយជាមួយនរណាបាន! ចង់និយាយថាហេតុអ្វីបានជារូបខ្ញុំមិនមានសំណាងដូចគេ? ហេតុអ្វីបានជារូបកូនជួបរឿងបែបនោះដែរ? ហេតុអ្វីរូបកូនល្ងង់ម៉្លេះ? ប៉ុន្ដែរូបកូនតែងតែគិតថា កូនមិនខ្មាស់ មិនអន់ចិត្តនឹងវាសនាខ្លួនឯងឡើយ តែនៅពេលដែលកូនបានអាយុដែលកូនគិតថា និងជួយប៉ាម៉ាក់ អភិវឌ្ឍន៍ខ្លួនឯងឲ្យល្អតែបែរជាកូនមានជំងឺឈឺធ្ងន់ទៅវិញ»។

 

Sarey Smile

យុវតីរូបនោះបានបន្ដទៀតថា «ពេលនេះហើយដែលកូនគិតថា ហេតុអីបានជាកូនមានវាសនាបែបនេះទៅវិញ? កើតមកយកតែជំងឺមកជាប់ខ្លួន មិនបានជួយដល់គ្រួសារ ធ្វើឲ្យប៉ាម៉ាក់ពិបាក កូនសុំទោសដែលកើតមកយកជំងឺមកជាប់ខ្លួន តាំងពីតូចរហូតដល់ធំដល់ពេលនេះ រកប្រាក់ចំណូលមិនបាន កូនកើតមកមិនមានបានដូចជាគេ មិនមានលុយចាយពេញៗដៃ មិនមានរបស់ប្រើល្អដូចគេ ទោះមានបញ្ហារឿងខ្លះដែលកូនមិនពេញចិត្តក៏ដោយ តែកូនមានសំណាង ដែលបានកើតមកជាកូនលោកទាំងពីរ កូនសុំទោសកូនមិនស្ដាប់បង្គាប់ តាមតែចិត្តខ្លួនឯង កូនសុំទោសម៉ាក់ព្រោះកូនមិនធ្វើតាមពាក្យសម្ដីម៉ាក់ ប្រាប់ឲ្យកូនតមអាហារណាហូបមិនបាន កូនសុំទោសប៉ាដែលធ្វើឲ្យប៉ាពិបាកចិត្ត ធ្វើឲ្យប៉ាគិតច្រើន ហើយសុំទោសដែលកូនមិនអាចធ្វើឲ្យប៉ាម៉ាក់មានភាពប្រសើរ មានស្នាមញញឹម និងមានក្ដីសុខបាន មួយទៀតកូនមិនចង់ឃើញគ្រួសារ ប៉ាម៉ាក់ឈ្លោះប្រកែកគ្នា និងខ្វែងគំនិតគ្នាទៀតទេ។

គួរឲ្យដឹងបន្ថែមថា​ ការទទួលម.រ.ណ.ភាពរបស់យុវតី Sarey Smile ធ្វើឲ្យក្រុមគ្រួសារកើតទុក្ខក្រៀមក្រំជាខ្លាំង ដោយសារតែ យុវតីរូបនេះមានចរិកស្លូតបូត សុភាពរាបសា ដោយបានបង្ហោះចេញពីម្ចាស់គណនីហ្វេសប៊ុក ដារ៉ា កាត់សក់(ត្រូវជាពូ) លោកបានបង្ហោះរូបភាពសំបុត្រចុងក្រោយរបស់យុវតីកំសត់រូបនេះ ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមបញ្ចេញមតិថា បើទោះជាមិនដែលស្គាល់តែអានរួច ក៏ស្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួន និងនាំគ្នាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីគ្រួសារ.ស.ព.ផងដែរ តែខាងក្រុមគ្រួសារមិនបានបញ្ជាប់ប្រាប់ថា យុវតីរូបនេះមានជំងឺអ្វីនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds