ស្ពានឆ្លងកាត់ស្ទឹងឫស្សីជ្រុំខ្ពស់ជាងគេនៅកម្ពុជាគ្រោងបញ្ចប់ការសាងសង់នាខែឧសភាឆ្នាំ២០២៥

(ខេត្តពោធិ៍សាត់)៖ ស្ពានឆ្លងកាត់ស្ទឹងឫស្សីជ្រុំ គឺជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ពាននេះ ស្ថិតក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបង, ពោធិ៍សាត់, កោះកុង ត្រង់គីឡូម៉ែត្រលេខ១២៨+៩១៥។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ។

ក្រសួងសាធារណការបានបញ្ជាក់បន្ថែមថា ស្ពាននេះមានកម្ពស់៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក(Design Load)ចំនួន៥៥T ហើយគ្រោងចំណាយថវិកាអស់២២.៩២លានដុល្លារអាមេរិក និងរយៈពេលសាងសង់២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ:ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២៥៕ ដោយ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds