ថ្មីៗនេះ ក្រុម​ហ៊ុន​ ទ្រូម៉ាន់នី កម្ពុជា ស្វាគមន៍តារារ៉េបកម្ពុជា លោក​ វណ្ណដាជាទូតសុឆន្ទៈ!

ភ្នំពេញ៖ ថ្មីៗនេះ ក្រុម​ហ៊ុន​ ទ្រូម៉ាន់នី កម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូជាមួយផលិតកម្ម​ បារមី និង​លោក វណ្ណដា តារាចម្រៀងរ៉េបជាទូតសុឆន្ទៈ។

ក្រុម​ហ៊ុន ទ្រូម៉ាន់នី គឺជាក្រុមហ៊ុន Fintech ដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍បានជ្រើសរើស តារាចម្រៀងរ៉េបវណ្ណដា ជាឯកអគ្គរាជទូតសុឆន្ទៈរបស់​ខ្លួន​។ លោកស្រី ឃួន ហ្វ្រង់ដារ៉ា ដែល​ជាអគ្គនាយិការស្ដីទីរបស់​ក្រុម​ហ៊ុន​ ទ្រូម៉ាន់នី កម្ពុជា បានមាន​ប្រសាសន៍ថា នៅក្នុង​ឆ្នាំនេះក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា មាន​ចក្ខុ​វិស័យ​ក្នុងការ​បង្កើតផលវិជ្ជមានសម្រាប់ទាំងសង្គម និងយុវជន​កម្ពុជា។ ដូចនេះ​ពួក​យើងបាន​​ជ្រើ​សរើសយកលោក ​ វណ្ណដា ជាទូតសុឆន្ទៈ គឺ​យើង​ចង់ជំរុញទឹកចិត្តយុវជន ជំនាន់ក្រោយឱ្យមាន​មាន​ក្តី​សុបិន​​ធំដូចលោក ហើយ​យើងជឿជាក់ថាភាពជាដៃគូនេះនឹងជួយយើងនិងអតិថិជន​ទទួលបាន​នូវបទពិសោធន៍ថ្មីៗ​ផងដែរ។

លោក អ៊ាប បូណារ៉ូ ដែល​ជាប្រធាន​ប្រតិបត្តិទូទាត់​តាមប្រព័ន្ធឌីជីថល បាន​ថ្លែង​ថា​ ពួក​យើងត្រូវត្រៀមជាខ្លួ​ន​រួ​ចជាស្រេចជាមួយផលិតផលថ្មីដែល​មាន​លោក​ វណ្ណដា ក្នុងនោះផង​ដែរ​ ហើយខ្ញុំជឿថាហ្វេន​របស់​គាត់​នឹងពេញ​ចិត្តនូវ​អ្វីដែល​ត្រៀម​ចេញក្នុង​ពេល​ឆាប់ៗនេះ​។​

ជាងនេះ​ទៅទៀត​កញ្ញា ម៉ម​ ឡរ៉ា​ ដែលជាស្ថាបនិក និងជាអគ្គ​នាយិការ​របស់​ផលិតកម្ម​បារមី​ បានមាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​ ទ្រូម៉ាន់នី កម្ពុជា និងផលិតកម្មរបស់​យើង មានចក្ខុវិស័យដូចគ្នាក្នុងការជំរុញ និង​លើក​ទឹ​កចិត្តដល់យុវជន​ជំនាន់ក្រោយ ឱ្យមាន​សុបិនធំ និងដើរហួសព្រំដែនរបស់ពួក​គេ។ ដូច្នេះហើយ​ពួក​យើងពិតជារំភើបណាស់ដែលបានធ្វើការជាមួយ ក្រុម​ហ៊ុន​ ទ្រូម៉ាន់នី កម្ពុជា ក្នុងការ​សម្រេច​មហិច្ឆតា​ដ៏​ធំនេះ​។

លោក​ វណ្ណដា ក៏បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការងារថ្មី និងពុ្យយាមនាំយក​បទពិសោធន៍ថ្មីៗក្រោមកិច្ចសហការណ៍ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ជូន​ទៅដល់​អ្នក​គាំទ្ររបស់លោក​ផង​ដែរ​៕

[English Below]

TrueMoney Cambodia welcomes VannDa as Brand Ambassador to make every move count in financial management.

TrueMoney Cambodia welcomes  Cambodian Rap Star VannDa Mann as their brand ambassador.

Phnom Penh, Cambodia – TrueMoney Cambodia and Baramey Production are  delighted to announce their partnership along with Vannda Mann as Brand Ambassador​for TrueMoney Cambodia.

TrueMoney is one of the largest Fintech Companies in Southeast Asia, selected Vannda Mann as Brand Ambassador for TrueMoney Cambodia. We are doing a rebranding across the region this year.  This project is one of the biggest activities this year. We need to make sure that our current and future customers feel excited about it together with new product features, and our brand-new promotion gamification. And I believe VannDa will make this even more exciting. We make every move count for our customers with VannDa, said  Mrs. Khuon Frandara, Acting CEO of TrueMoney Cambodia.

We want our local people to have a big dream and be different, just like Vannda.  So, VannDa will inspire the young Cambodian generation to go beyond their boundaries. We believe that this partnership will help us reach more customers and provide them with a better experience with our upcoming project with Vannda, said Mr. Bonaro EAP.

TrueMoney Cambodia and Baramey have the same vision to inspire the young generation to dream big and go beyond our boundaries.  And, we are thrilled to be working with TrueMoney Cambodia and VannDa Mann on this exciting project.

Vannda also said he is ready to embark on this new journey with TrueMoney Cambodia and looking forward to bringing new experience to his fans out there.

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds