ទោះបីគូស្នេហ៍លោក ថុល សុភិទិ ចែកផ្លូវគ្នាជាមួយអតីតស្វាមី ប៉ិន្តែនាងនៅតែរាប់អានគ្នាធម្មតា

ភ្នំពេញ៖ កន្លងមកប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា អ្នកលក់អនឡាញដ៏ល្បីឈ្មោះអ្នកនាង ឡុង ម៉ានីន បានកំពុងទាក់ទងជាមួយនឹងកម្លោះសង្ហា ដែលគ្នាស្គាល់ជាតារាចម្រៀងពន្លកថ្មី លោក ថុល សុភិទិ។ បន្ទាប់ពីទាក់ទងគ្នាមកមួយរយៈ នាងនិងតារារូបនេះ ពិតជាយល់ចិត្តគ្នា ហើយតែងបង្ហាញភាពផ្អែមល្ហែមផងដែរ។

លើសពីនេះទៅទៀត ទោះបីអ្នកនាង ឡុង ម៉ានីន ជាស្រ្តីមេម៉ាយកូនមួយ ប៉ុន្តែលោក ថុល សុភិទិ មិនដែលប្រកាន់ពីអតីតកាលឡើយ។ ហើយតារារូបនេះ បានផ្ដល់ក្ដីស្រលាញ់ចំពោះនាង និងឲ្យតម្លៃទៅកាន់គូស្នេហ៍ខ្លួនផងដែរ។ ម្យ៉ាងវិញទៀត គូស្នេហ៍មួយគូនេះ តែងធ្វើឲ្យមហាជន និងហ្វេន សរសើរពីទំនាក់ទំនងដ៏ស្វីតអ្នកទាំងពីរគ្រប់បេល។

ជាមួយគ្នានេះដែរ រឿងដែលគេចាប់អារម្មណ៍នោះ កាលពីពេលថ្មីៗនេះអ្នកនាង ឡុង ម៉ានីន រួមជាមួយលោក ថុល​ សុភិទិ បានទៅចូលរួមកម្មវិធីមួយ ហើយក្នុងនោះអតីតស្វាមីអ្នកលក់អនឡាញរូបនេះ ក៏បានចូលរួមក្នុងកម្មវិធីនោះ និងបានអង្គុយរួមតុជាមួយគ្នាផងដែរ។ ស្របពេលបានជួបអតីតស្វាមីខ្លួនរួច មុននេះនាងបានបង្ហោះរូប អមជាមួយនឹងសារនិយាយថា៖

ខ្ញុំនិងប៉ាម៉ូនាថ ពួកយើងបានបែងចែកផ្លូវរកក្តីសុខផ្សេងគ្នាមកយូរហើយ តែខ្ញុំនៅតែបន្តការងារខ្លះជាមួយគ្នាដដែល ដោយសារមុខរបរខ្លះពួកខ្ញុំកសាងរួមគ្នាមកយូរហើយ ទុកឲ្យកូនខ្ញុំទើបមិនបោះបង់ចោលស្តាយ។ សម្រាប់ជីវិតគូពួកខ្ញុំបានបញ្ចប់ដោយស្អាតស្អំ ព្រោះតែយើងមិនអាចបំពេញតម្រូវការឲ្យគ្នាបាន ហើយនៅជាមួយគ្នាមិនសូវចុះសម្រុងទើបសម្រេចចែកផ្លូវគ្នា។ សំខាន់អ្នកថ្មីនិងអ្នកចាស់ខ្ញុំរាប់អានគ្នាធម្មតាទេ ព្រោះតែពួកខ្ញុំមិនបានបែកគ្នាដោយសារអ្នកថ្មីផងហេតុអ្វីត្រូវឈ្លោះគ្នា៕

 

សម្ដីអ្នកនាង ឡុង ម៉ានីន

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds