ហ្វេនៗនាំគ្នាគិតថា រឿន ណាត បានឌឺដងពាក្យសម្ដីទៅកាន់ ពេជ្រវត្តី សារ៉ាវឌ្ឍី ដោយសាររឿងនេះ….

កម្សាន្ដ៖ អ្នកលេងបណ្ដាញសង្គមជាច្រើន ប្រាកដជាបានដឹងច្បាស់ហើយ អំពីរឿងដែលមានបវកញ្ញាកម្ពុជារបស់យើង៤រូប បានចេញមុខតតាំងការពារមុខមាត់ របស់ប្រទេសជាតិ រឿងដែលបវកញ្ញាថៃ​ Miss Grand ខេត្តភូកេត២០២៣  កញ្ញាTia Taveepanichapan ព្រោះតែនាងយករូបទង់ជាតិកម្ពុជាមកកាត់ត ដាក់សត្វទន្សង ដែលបញ្ជាក់ជាការមើលងាយមកកាន់ប្រទេសកម្ពុជា។

ជាការពិតណាស់ បវកញ្ញាថៃរូបនោះក៏បានចេញមុខសូមទោស និងថែមទាំងចេញមុខបកស្រាយរឿងដែលបានកើតឡើងរួចរាល់ហើយ ប៉ុន្ដែអ្វីដែលនៅតែបន្ដនោះគឺ អ្នកលេងបណ្ដាញសង្គមបាននាំគ្នា គិតថាសាររបស់អតីតបវកញ្ញាចក្រវាឡកញ្ញា រឿន ណាត នាងបានស៊ែរជាមួយផេកមួយដែលបង្ហាញថា បវកញ្ញាថៃមើលងាយខ្មែរ ដោយនាងបាននិយាយថា​៖

«វាមិនមែជាលើកទីមួយទេដែលប្រទេសមួយនេះ បានមើងាយមកកាន់ប្រទេសកម្ពុជា នេះហើយជាមូលហេតុដែលតាំងពីប្រកួតចប់ក្នុងប្រទេសនេះរយៈពេល 5ឆ្នាំហើយដែលមិនដែលទៅម្តងទៀត ព្រោះកាលពីទៅប្រកួតទទួលបានការមើលងាយខ្លាំង (មិនចេះអៀបអប)»

រឿន ណាត

រឿន ណាត 

ជាស្ដែង ហ្វេនៗគិតថា នាងចង់ឌឺដងទៅកាន់បវកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី ព្រោះតែពាក្យថា «អែបអប» របស់អតីតបវកញ្ញា រឿន ណាត។ ខណ្ណៈនោះ ពេជ្រវត្តី ក៏បានស៊ែរហើយក៏តបវិញថា៖

«មិនបានអែបអបអ្នកណាទេ ខ្ញុំគ្រាន់តែរៀនរស់ជាមនុស្សយល់កាលៈទេសៈ មានការអប់រំ មានការរៀនសូត្រក្នុងនាមបវកញ្ញាម្នាក់ដែរនិងតំណាងអោយប្រជាជនខ្មែរមួយប្រទេស»

ពេជ្រវត្តី សារ៉ាវឌ្ឍី 

លើសពីនេះ រឿងនេះបានធ្វើឲ្យផ្ទុះ ក្លាយជាការជជែកវែកញែក ជាច្រើនអំពីសំណាក់អ្នកគាំទ្ររបស់ពួកគេទាំងពីរ ដែលហ្វេនរបស់កញ្ញា រឿន ណាត បាននិយាយមកថា «បងណាតគាត់និយាយ ចង់សំដៅកាលពីសម័យប្រឡងរបស់គាត់នោះទេ គាត់មិនមែននិយាយសំដៅទៅកាន់ បងតីនោះឡើយ» ចំណែកឯអ្នកគាំទ្ររបស់ វត្តី វិញបាននិយាយថា «កុំឲ្យបងតីខ្វល់ពីរឿងនេះអី,  ឆ្ងល់ដែរនិយាយចេញរួច​ គិតអីឈ្នានីសគ្នាអីម៉េស​ គ្នាទៅធ្វើអ្វីខុសលើអ្នកម្តងនៅលោកអឺយ​ គេហៅថាមនុស្សចេះមេីលកាលៈទេសៈ​ មិនមែនអែបអបទេ​ បើអែបអបមែនតើគេមានអ្នកគាំទ្រច្រើនដល់ថ្នាក់នេះទេ​» និងជារឿងដែលកំពុងតែក្ដៅនៅក្នុងបណ្ដាញសង្គមផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds