បវកញ្ញាកម្ពុជាប៉ុន្មានរូបនេះ ចេញមុខថាទៅយ៉ាងចំៗ ក្រោយបវញ្ញាថៃបង្ហោះរូបភាពមើលងាយជាតិសាសន៍ខ្មែរ

កម្សាន្ដ៖ កាលពីម្សិលមិញនេះ បវកញ្ញាថៃ Miss Grand ខេត្តភូកេត គឺកញ្ញា Tia Taveepanichapan ដោយនាងបានបង្ហោះរូបភាពមួយសន្លឹក ចូលទៅក្នុងទៅគណនី Instagram ផ្ទាល់ខ្លួនរបស់នាង ដែលបានកាត់ត រូបទង់ជាតិខ្មែរដាក់លើរូបសត្វទន្សង ហើយសត្វទន្សងនេះក្នុងភាសាថៃគេហៅថា ហៀ ជាសត្វគេប្រើប្រាស់ក្នុងពាក្យជេរ របស់ថៃ ដូចដែលខ្មែរ យកពាក្យសត្វឆ្កែយកមកជេរអ៊ីចឹងដែរ។

Tia Taveepanichapan

ជាក់ស្ដែង ក្រោយបវកញ្ញាថៃរូបនេះបានបង្ហោះរួច បានជិត៣០នាទី នាងបានលុបចោលវិញ ហើយនាងបានមកបកស្រាយជាវីដេអូ និងបង្ហោះសារជាថ្មី ជាមួយរូបភាពថ្មី ដោយនាងបាននិយាយថា នាងបង្ហោះនៅក្នុងន័យល្អទេ តែខ្ញុំច្រលំដៃដាក់រូបខុស ដែលមិនទាន់បានដាក់អក្សរ ទើបធ្វើឲ្យមហាជនយល់ច្រលំបែបនេះ និងនាងសុំការអធ្យាស្រ័យអភ័យទោស ពីបងប្អូនទាំងអស់គ្នាផងដែរ។

ខណៈនោះ មិនទុកយូរ បានធ្វើឲ្យមហាជនខ្មែរ ផ្ទុះការខឹងសម្បារជាខ្លាំង ថែទាំងមានការចេញមុខនិយាយពីបវកញ្ញាកម្ពុជា របស់យើង​៤រូប គឺកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី, រឿន ណាត, ប៉ូគឹមថេង សុតធីតា, និងកញ្ញា SaiFhon ដែលពួកគេទាំង៤នាក់នេះ បានចេញមុខប្រត្តិកម្មយ៉ាងពេញទំហឹង ជាមួយ Miss Grand ខេត្តភូកេតរូបនេះ ដោយបវកញ្ញាទាំង៤នាក់នេះបាននិយាយថា៖

ខ្ញុំដឹងថាពួកយើង មកពីកន្លែងខុសគ្នាប្រទេសខុសគ្នា តែយើងរស់នៅក្នុងពិភពលោកតែមួ។ ខ្ញុំដឹងថាអ្នកស្រឡាញ់ប្រទេសរបស់អ្នក ក៏ដូចដែលខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំដូចគ្នា​ ហើយអ្វីដែលយើងគួរធ្វើគឺការឲ្យតម្លៃគ្នាទៅវិញទៅមក ម៉្យាងអ្នកធ្វើជាអ្នកតំណាងប្រទេស គឺដើម្បីចែករំលែកភាពវិជ្ជមាន ខ្ញុំសង្ឃឹមថារឿងនេះនឹងមិនកើតឡើងម្ដងទៀត។

ពេជ្រវត្តី សារ៉ាវឌ្ឍី

ពេជ្រវត្តី សារ៉ាវឌ្ឍី

វាមិនមែជាលើកទីមួយទេដែលប្រទេសមួយនេះ បានមើងាយមកកាន់ប្រទេសកម្ពុជា នេះហើយជាមូលហេតុដែលតាំងពីប្រកួតចប់ក្នុងប្រទេសនេះរយៈពេល 5ឆ្នាំហើយដែលមិនដែលទៅម្តងទៀត ព្រោះកាលពីទៅប្រកួតទទួលបានការមើលងាយខ្លាំង (មិនចេះអៀបអប)

រឿន ណាត

រឿន ណាត

ញុំគាំទ្របវរកញ្ញាទាំងអស់មិនថានៅក្នុងកម្មវិធីអ្វីក៏ដោយគឺខ្ញុំស្រលាញ់ទាំងអស់ប៉ុន្តែខ្ញុំមិនគាំទ្រនូវទង្វើបវរកញ្ញាដែលមើលងាយជាតិសាសន៍ដទៃទេ ខ្ញុំស្អប់បំផុតអ្នកណាដែលមើលងាយជាតិសាសន៍ខ្ញុំថោក

SaiFhon 

SaiFhon 

អ្នកស្រលាញ់ជាតិអ្នក ខ្ញុំក៏ស្រលាញ់ជាតិខ្ញុំ រស់ក្នុងពិភពលោកតែមួយ សូមចេះអោយតំលៃនិងគោរពគ្នាទៅវិញទៅមកផង អរគុណសំរាប់ការដឹងកំហុស និងចេះកែតម្រូវ


ប៉ូគឹមថេង សុតធីតា

ប៉ូគឹមថេង សុតធីតា

សូមទស្សនារូបភាពខាងក្រោម៖

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds