គ្រាន់តែចេញបទថ្មីភ្លាម មានបុគ្គលចំនួនតូច បាននិយាយពីរូបរាងរបស់ អ្នកនាង យក់ ថិតរដ្ឋា

ភ្នំពេញ៖ កន្លងមកប្រិយមិត្ត បានដឹងរួចមកហើយថាអ្នកនាង យក់ ថិតរដ្ឋា តែងតែបញ្ចេញបទចម្រៀងថ្មីៗ ហើយបទចម្រៀងរបស់នាងសុទ្ធសឹងតែពីរោះៗផងដែរ។ ម្យ៉ាងវិញទៀត គេអាចនិយាយបានថា នាងជាកំពូលតារាចម្រៀងម្នាក់ ដែលទទួលបានប្រជាប្រិយភាពខ្លាំង ហាក់មិនថមថយឡើយ ចាប់តាំងពីឈានជើងចូលសិល្បៈដំបូងមកទល់នឹងបច្ចុប្បន្ននេះ។

ពិតណាស់ បើទោះបីអ្នកនាង យក់ ថិតរដ្ឋា ធ្លាប់បានផ្អាកការងារសិល្បៈមួយរយៈ ហើយទើបឈានជើងចូលសិល្បៈវិញប៉ុន្មានឆ្នាំចុងក្រោយនេះក៏ពិតមែន ប៉ុន្តែកេរ្ដិ៍ឈ្មោះនាងនៅតែល្បីល្បាញ មិនចាញ់ពេលមុនៗនោះទេ។ ក្នុងនោះដែរ ថ្មីៗនេះនាងទើបតែចេញបទថ្មីមានចំណងជើងថា «ស្រលាញ់ស្រីចាស់សម្បូរលុយចាយ» ប៉ុន្តែ មានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូច បាននិយាយពីរូបរាងនាងថា ក្បាលពោះសុទ្ធតែខ្លាញ់។

ក្នុងនោះដែរ បន្ទាប់ពីមានគេនិយាយពីរូបរាង អ្នកនាង យក់ ថិតរដ្ឋា គេក៏ឃើញមានហ្វេនជាច្រើន បាននិយាយលើកទឹកចិត្តតារារូបនេះ ព្រមទាំងបានលើកឡើងពីរឿងនេះមកនិយាយយ៉ាងដូច្នេះថា៖

  សម័យកាល២០២៣ជិតចូល២០២៤ ខួរក្បាល និងក្រមសីលធម៌មនុស្សមួយចំនួនបែរជាដើរថយក្រោយ។ អ្នកខ្លះមកឈឺក្បាលវិលមុខនឹងរឿងគេធាត់ រឿងគេស្គម មិនទុកពេលទំនេរលំហែខួរក្បាលទេ។ បើសិនជាអ្នកទាំងអស់គ្នាមាន ប្អូន កូន ក្មួយ សូមបង្រៀនពួកគាត់ឲ្យមានក្រមសីលធម៌ និងសុជីវធម៌ក្នុងការរស់នៅ។ បង្រៀនពួកគាត់កុំឲ្យប្រើពាក្យ អសុរោះគ្មានក្រមសីលធម៌ ការនិយាយដោយមិនប្រើខួរក្បាលពិចារណា ដោយសារតែរវល់ដើរទើសគេពេក ធ្វើឲ្យគាត់លែងមានពេលរៀនសូត្រ។ សូម្បីតែពាក្យ «សុទ្ធតែ» ក៏សរសេរខុស។ បើទុកពេលទើស រួចយកពេលទៅរៀនសូត្រ អាចនឹងប្រសើរជាងនេះ៕​

សម្ដីហ្វេន

ប្រភព៖ Vlvadimir Vannak

សូមទស្សនារូបភាពខាងក្រោម៖ 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds