តារារ៉េបដ៏ល្បីទាំង២ដួង G-devith និង Mindset ពេលជួបមុខគ្នាបង្អួតសាក់រូបប្រពន្ធឲ្យគ្នាមើលទៅវិញទៅមក(មានវីដេអូ)

កម្សាន្ត៖ កាលពីម្សិលមិញនេះ តារារ៉េបលំដាប់ប្រទេសថៃ លោក Pok Mindset បានធ្វើដំណើរមកកាន់ភ្នំពេញដើម្បីសម្ដែងនៅក្នុងខនសឺត FFFASEAN PARTY របស់ Sting ដែលមានតារាចម្រៀងល្បីៗមកពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីជាច្រើន ជាពិសេសនោះគឺ វត្តមានរបស់លោក G-Devith

អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ក្រៅពីការសម្ដែងនៅលើឆាករបស់តារារ៉េបដ៏មានឥទ្ធិពលទាំងនេះ នោះគឺ តាមរយៈវីដេអូ ក្រោយឆាកមួយរបស់​ G-Devith និង Mindset។ នៅក្នុងនោះ ពួកគេហាក់ដូចជាបាននិយាយគ្នាអំពីប្រពន្ធរបស់ខ្លួន ដោយឃើញបង្ហាញកាយវិការ បង្ហាញស្នាមសាក់ឲ្យគ្នាមើលទៅវិញទៅមក។

ជាមួយគ្នានោះ GD បានបង្អួតសាក់រូបអ្នកនាង ទេព បូព្រឹក្ស ចំណែកឯ Mindset ក៏មិនចាញ់គ្នាដែរ​ លោកក៏បានបង្អួតសាក់រូប Margie ដែលជាប្រពន្ធសំណព្វចិត្តរបស់ខ្លួនទៅវិញផងដែរ។​ លើសពីនោះ GD ក៏បានបង្ហាញអ្វីមួយក្នុងទូរស័ព្ទឲ្យទៅតារារ៉េបថៃរូបនេះ បានមើលផងដែរ ហ្វេនៗសង្ស័យថា កំពុងបង្ហាញរូបកូនខ្លួនឲ្យមើលនេះឯង។

បន្ទាប់ពីបានឃើញសកម្មភាពទាំងនេះហើយ អ្នកគាំទ្រនាំគ្នាសរសើរថា តារារ៉េបទាំងពីររូបនេះ ពិតជាស្វាមីដ៏ល្អពិតមែន ព្រោះនៅពេលជួបមុខគ្នានាំគ្នាណែនាំភរិយាឲ្យគ្នាស្គាល់រៀងៗខ្លួន។ គួរបញ្ជាក់ផងដែរថា លោក Mindset ជាស្វាមីរបស់តារាសម្ដែងថៃ តួឯកស្រីដ៏មានប្រជាប្រិយភាព Margie ដែលបច្ចុប្បន្នពួកគេមានកូនភ្លោះមួយគូ និងជាគ្រួសារដ៏កក់ក្ដៅ៕

ប្រភព៖​ s.rarith76

@s.rarith76♬ original sound – G-DEVITH

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds