អុញនុះ! សំ សុវណ្ណារ៉ាក់ ស្រាប់តែឆ្លើយបែបនេះ ក្រោយត្រូវ ឪពុក ប្រកាសកា.ត់កាលចោល សំ សុវណ្ណារ៉ាក់ ស្រាប់តែឆ្លើយបែបនេះ ក្រោយត្រូវ ឪពុក ប្រកាសកា.ត់កាលចោល

ភ្នំពេញ៖ ដូចដែលបានជ្រាបមកហើយថា ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើល ពីតារាចម្រៀងប្រុស លោក សំ សុវណ្ណារ៉ាក់ ក្រោយពីមានការបង្ហោះពីលោក ឪពុក របស់តារាប្រុសរូបនេះ ដែលបានលើកឡើងថា រូបលោកជាកូនអកត្តញូ និងបានប្រកាសពីការកាត់កាលចោល ដោយមិនឲ្យជាប់ពាក់ព័ន្ធនឹងគ្នា ទៀតឡើយ។

ដោយឡែក បន្ទាប់ពីមានដំណឹងនេះ មិនបានប៉ុន្មាន ខណៈដែលធ្វើឲ្យទស្សនិកជនតាមដានជាច្រើន និងសង្ស័យជាខ្លាំងថាមានអ្វីកើតឡើងឲ្យប្រាកដនោះ លោក សំ សុវណ្ណារ៉ាក់ ស្រាប់តែចេញមកបង្ហោះសារយ៉ាងវែង នៅលើបណ្ដាញសង្គម ដោយបានប្រាប់ថា៖

ជម្រាបសួរបងប្អូនអ៊ុំពូមីងយាយតាហ្វេនៗជាទីគោរពស្រលាញ់ បងប្អូនមួយចំនួនប្រហែលជាបានទទួលជ្រាបនឹងបានឃើញនូវពត៌មានដែលបានចុះផ្សាយថាខ្ញុំជាកូនអកត្តញ្ញូ ជេដៀលប្រមាថដល់ឪពុកម្តាយ ខ្ញុំបាទសំ សុវណ្ណារ៉ាក់ សូមបដិសេដទាំងស្រុង ចំពោះពត៌មានទាំងអស់ដែលបានចុះផ្សាយ គឺផ្ទុយពីការពិតទាំងស្រុង ហើយខ្ញុំបាទក៏សូមបញ្ចប់ត្រឹមនេះដោយមិនវែកញែករកហេតុផល បង្ហាញការខុសរឺត្រូវអ្វីទ្បើយ ខ្ញុំសូមរក្សាសិទ្ធផ្ទៃក្នុងរឿងក្នុងគ្រួសារ។ *គ្រប់បញ្ហាដែលកើតទ្បើងនៅលើលោកនេះ បងប្អូនអើយគឺត្រូវតែមានហេតុនឹងផល មានភ្លើងមានផ្សែង ដូច្នេះសូមបងប្អូនទទួលជ្រាបដោយក្តីគោរពពីខ្ញុំ សំ សុវណ្ណារ៉ាក់។

 

សំ សុវណ្ណរ៉ាក់

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងប្រុសរូបនេះ ក៏បានសូមសំណូមពរ ដល់ហ្វេនៗក៏ដូចជាទស្សនិកជន ពីការមុននឹងស៊ែរ ព្រមទាំងបញ្ចេញមតិអ្វីមួយ ឲ្យមានការពិចារណានិងយល់ច្បាស់ពីបញ្ហា ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds