ថៃនឹងអនុវត្តច្បាប់ចរាចរណ៍យ៉ាងតឹងរឹងបំផុត យកគំរូតាមប្រទេសជប៉ុន

ថៃ៖ ថៃនឹងចាប់ផ្ដើមអនុវត្តច្បាប់ចរាចរណ៍យ៉ាងតឹងរឹងមួយ ដែលច្បាប់ចរាចរណ៍ថ្មីនេះគឺយកគំរូតាមច្បាប់របស់ប្រទេសជប៉ុន នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន bangkokpost។ រហូតមកទល់នឹងពេលនេះរដ្ឋាភិបាលថៃបានធ្វើការជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុនរួចរាល់ ហើយច្បាប់ចរាចរណ៍ដ៏តឹងរឹងថ្មីនេះនឹងត្រូវបានអនុវត្តក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ប្រព័ន្ធច្បាប់ថ្មីនេះគឺជាប្រព័ន្ធកាត់ពិន្ទុនៃសុពលភាពប័ណ្ណបើកបររបស់អ្នក ដែលបានប្រព្រឹត្តិបទល្មើសចរាចរណ៍ មានន័យថាអ្នកបានប្រព្រឹត្តិបទល្មើសម្តងត្រូវកាត់ពិន្ទុម្តង (កាត់តាមទំហំបទល្មើសជាក់ស្តែង)។ បើមិនគោរពភ្លើងស្តុប នឹងកាត់២ពិន្ទុ ហើយពិន័យជាប្រាក់ចន្លោះពី ១,៨០០ បាត ទៅ ៣,២០០ បាត ហើយបើមិនឈប់ ឬបន្ថយល្បឿនឲ្យអ្នកថ្មើរជើងឆ្លងកាត់នៅគំរូអ្នកថ្មើរជើង នឹងពិន័យជាប្រាក់ដល់ ៤,០០០បាត។

ក្នុងករណី ម្ចាស់យានយន្តប្រព្រឹត្តខុសរហូតដល់កាត់ពិន្ទុលើសពី៦ពិន្ទុក្នុងអំឡុងពេល៣ឆ្នាំ សមត្ថកិច្ចនឹងធ្វើការព្យួរប័ណ្ណបើកបរផ្អាកមិនឲ្យប្រើប្រាស់រយៈពេល ១៨០ថ្ងៃ ។ បើបើកបរក្នុងស្ថានភាពស្រវឹងវិញ គឺត្រូវកាត់ពិន្ទុម្តង៣៥ពិន្ទុ ហើយអាចជាប់គុករហូតដល់៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៣០ម៉ឺនបាត ព្រមទាំងព្យួរប័ណ្ណបើកបររហូតដល់៥ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds