ភ្លើងគប់ព្រះអគ្គិជ័យកីឡាតម្កល់ទុកនៅវត្តរាជបូណ៌មួយយប់មុនដង្ហែទៅបណ្ដាប្រទេសអាស៊ាន
(ខេត្តសៀមរាប)៖ ភ្លើងគប់ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែយកទៅតម្កល់ទុកនៅក្នុងវត្តរាជបូណ៌មួយយប់ ដោយនិមន្តប្រោះព្រំដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅធិការវត្តរាជបូណ៌ មុននឹងភ្លើងគប់នេះត្រូវដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ាន ចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣តទៅ៕