សត្វដំរីអាស៊ីប្រមាណ៤០០ទៅ៦០០ក្បាលកំពុងមានវត្តមាននៅកម្ពុជា

បច្ចុប្បន្នប្រទេសកម្ពុជាមានសត្វដំរីអាស៊ីចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី រតនគិរី និង ស្ទឹងត្រែងដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី ដែលមានសក្តានុពលខ្ពស់និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនជាង៧០ក្បាល។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។

ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារដល់ការរស់រាននៃប្រភេទសត្វផ្សេងៗទៀតនៅ ក្នុងដែនជម្រករបស់វា។ ដំរីមានតួនាទីជាសត្វពង្រាយគ្រប់ពូជក្នុងប្រពន្ធ័អេកូឡូស៊ី។ វាបើកកកាយដីច្រាប អំណោយផលដល់សត្វដ៏ទៃទៀតប្រើប្រាស់។ ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វា នៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds