ស្រ្តីយកសពកូនចេញពីផ្ទៃដែលត្រូវគ្រូពេទ្យដើមអង្រ្កងច្រឡំកាត់ពោះវៀនបានទទួលមរណភាពហើយ!
ស្រ្តីដែលយកសពកូនក្នុងផ្ទៃអាយុ ០៤ខែ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង ធ្វេីការធ្វេសប្រហែសបណ្តាលឱ្យដាច់ពោះវៀននោះ គាត់បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោង២ រំលងអាធ្រាតយប់មិញ នៅថ្ងៃទី១៦ មីនា ២០២៣ នៅមន្ទីពេទ្យកាលម៉ែត ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជា ក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាមអស់ពីសមត្ថភាពហេីយតែមិនអាចសង្គ្រោះបានសពស្រ្តីរូបនេះត្រូវយកទៅធ្វេីបុណ្យតាមប្រពៃណី នៅផ្ទះ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។ នេះបេីយោងតាមការបញ្ជាក់របស់សម្ព័ន្ធសហជីពចលនាកម្មករ។
គួររម្លឹកថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ គ្រូពេទ្យឆ្មបម្នាក់ដែលគ្មានការបណ្តុះបណ្តាលផ្នែករលូតកូនត្រឹមត្រូវនៅមន្ទីរពេទ្យដើមអង្រ្កងត្រូវបានក្រសួងសុខាភិបាលផ្អាកការងារជាបណ្តោះអាសន្នចំនួន២ឆ្នាំក្រោយពី ធ្វេសប្រហែសលើករណីស្រី្តរលូតកូនអាយុ ១៨សប្តាហ៍ម្នាក់នៅមន្ទីរពេទ្យដើមអង្រ្កង (ព្រៃទទឹង)៕