អគ្គិភ័យឆាបឆេះព្រះរាជដំណាក់ក្នុងក្រុងសៀមរាបកាលពីយប់មិញដោយទុស្សេខ្សែភ្លើង!
(ខេត្តសៀមរាប)៖ ក្រសួងព្រះបរមរាជវាំងចេញសេចក្តីប្រកាសព័ត៌មាន សម្ដែងការសោកស្ដាយចំពោះករណីឆេះព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបណ្ដាលមកពីទុស្សេខ្សែភ្លើង។
សូមបញ្ជាក់ថា ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២២ និង០៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៣ ដែលស្ថិតក្នុង ក្រុងសៀមរាប ខេត្តសៀមរាប៕