គោលនយោបាយអាទិភាព ៧ ចំនុចរបស់គណបក្សយុវជនកម្ពុជា

នៅព្រឹកថ្ងៃទី11 ខែមីនា ឆ្នាំ2023 នេះ ខ្ញុំបានមកជួបពុកម៉ែ
បងប្អូនអ្នកគាំទ្រគណបក្សយុវជនកម្ពុជានៅឃុំដូនតី ស្រុក
ពញាក្រែក ខេត្តត្បូងឃ្មុំ ហើយខ្ញុំក៏បានជម្រាបជូននូវគោល
នយោបាយអាទិភាព7ចំណុចរបស់គណបក្សយុវជនកម្ពុជា
ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាង
រាស្រ្តអាណត្តិទី7 ខែកក្កដា 2023 ខាងមុខជូនពួកគាត់ដែរ
គោលនយោបាយអាទិភាព7ចំណុចមានដូចខាងក្រោម៖

១. បញ្ចុះថ្លៃសាំង ជីកសិកម្ម ថ្នាំជំនួយកសិកម្ម ឱ្យលក់
ថោកដើម្បីឲ្យតម្លៃផលកសិកម្មកសិករលក់បានថ្លៃ នៅ
ពេលផលកសិកម្មធ្លាក់ថ្លៃ រដ្ឋនឹងបញ្ចេញថវិកាជាតិទិញ
ផលកសិកម្មពីកសិករដើម្បីកុំឱ្យកសិករលក់ខាតជាប់
បំណុលវ័ណ្ឌក

២. ប្រាក់ខែមន្រ្តីរាជការចាប់ពី ២លាន៨០ម៉ឺនរៀលឡើង
ទៅ រីឯប្រាក់ខែកម្មករចាប់ពី១លាន៤០ម៉ឺនរៀលឡើងទៅ
ចាស់ៗអាយុ៦០ឆ្នាំឡើងទៅនឹងទទួលបានប្រាក់ឧបត្ថម្ភ
30ម៉ឺនរៀលរៀងរាល់ខែនិងបង្កើតមណ្ឌលថែទាំចាស់ជរា
គ្មានទីពឹងទូទាំងប្រទេស

៣. ការអប់រំស្មើភាពគ្នា គ្មានរៀនគួរក្រៅពីម៉ោងរដ្ឋ និង
បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបង្កើតការងារសម្រាប់យុវជន
២លាននាក់

៤. លុបបំបាត់រាល់ការរើសអើងចំពោះអ្នកជំងឺក្រីក្រនៅតាម
គ្រប់មន្ទីរពេទ្យរដ្ឋ និងព្យាបាលដោយមិនបង់ថ្លៃឡើយ។

៥. លុបបំបាត់ការផ្សាយគ្រឿងស្រវឹងដោយអនាធិបតេយ្យ
និងបោសសម្អាតការលក់ ការប្រើប្រាស់គ្រឿងញៀនពីលើ
ដល់ក្រោម

៦. លុបបំបាត់អំពើពុករលួយគ្រប់ទម្រង់ កែប្រែប្រព័ន្ធ
យុត្តិធម៌ឱ្យមានយុត្តិធម៌ស្មើភាពគ្នាចំពោះមុខច្បាប់ប្រទេស
កម្ពុជាជាធរមាន

៧. ពិនិត្យឡើងវិញការអនុវត្តច្បាប់អន្តោប្រវេសន៍លើជន
អន្តោប្រវេសន៍គ្រប់ជាតិសាសន៍ដែលកំពុងរស់នៅកម្ពុជាឱ្យ
ត្រឹមត្រូវស្របតាមច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសញ្ជាតិ
និងរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីការពារប្រយោជន៍ជាតិនិងការ
ពារអធិបតេយ្យជាតិយើង។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds