បាតុភូតកម្រមិនធ្លាប់ប្រទះ ភ្លៀងធ្លាក់មកសុទ្ធតែត្រីក្នុងក្រុងដាច់ស្រយាលមួយនៅអូស្ត្រាលី

បាតុភូត​ធម្មជាតិ​ដ៏​កម្រ​មួយ ដែល​មិន​ធ្លាប់​ប្រទះ​ឃើញ​ជាង​មួយ​សតវត្សរ៍​មក​ហើយ​នា​ក្រុង​ដាច់​ស្រយាល​មួយ​នៅ​អូស្ត្រាលី ដោយ​មាន​ភ្លៀង​ធ្លាក់​មក​យ៉ាង​គំហុក ប៉ុន្តែ​អម​មក​ជាមួយ​សត្វ​ត្រី​ជាច្រើន​នៅ​រស់​រវើកៗ។

ពលរដ្ឋ​ក្នុង​ក្រុង Lajamanu នៃ​ដែនដី​ភាគ​ខាង​ជើង​ប្រទេស​អូស្ត្រាលី បាន​នាំ​គ្នា​ស្លុត និង ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ពួកគេ​ជួប​បាតុភូត​ភ្លៀង​ធ្លាក់​ត្រី អំឡុង​ពេល​មាន​ព្យុះ​មួយ​កើត​មាន​ឡើង​នា​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០២៣។

តាម​ការ​រៀបរាប់​ពី​អ្នក​រស់នៅ​ក្នុង​ក្រុង​ដាច់​ស្រយាល​ខាង​លើ​នេះ បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​នោះ មាន​ព្យុះ​បោកបក់​សំដៅ​មក​ក្រុង ដោយ​អ្នក​រស់​នៅ​ទីនោះ គិត​ថា គ្រាន់​តែ​ជា​ព្យុះ​ភ្លៀង​ធម្មតា។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​ភ្លៀង​ចាប់​ធ្លាក់​មក ពួកគេ​ក៏​បាន​ឃើញ​ត្រី​ធ្លាក់​មក​ដំណាល​គ្នា​ដែរ ដោយ​ភាគច្រើន​នៃ​ត្រី​ទាំង​នោះ នៅ​មាន​ជីវិត​រស់​រវើក​ថែម​ទៀត​ផង។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​បាតុភូត​ភ្លៀង​ធ្លាក់​ត្រី​នេះ កើត​មាន​ឡើង​នៅ​ក្រុង Lakamanu នេះ។ ក្នុង​រយៈពេល ៣០ ឆ្នាំ យ៉ាង​ហោច​ណាស់​ក៏​កើត​មាន ៤ ដង​ដែរ ដោយ​លើក​ចុងក្រោយ​បំផុត​នៃ​បាតុភូត​ដ៏​កម្រ​នេះ គឺ​កើត​មាន​ឡើង​ក្នុង​ខែ​មីនា ឆ្នាំ ២០១០៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds