គ្រូនាយករង ចិត្តអប្រិយ ហ៊ានបំពានរាងកាយកុមារីអាយុ១៥ឆ្នាំ ជាក្មេងដែរមិនទាន់គ្រប់អាយុពេញវ័យ

កំពង់ឆ្នាំង៖ កាលពីម្សិលមិញនេះ​ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពុងឆ្នាំងបានចាប់ខ្លួន នាយករងវិទ្យាល័យមួយរូប និងកសាងសំណុំរឿងបញ្ជូនមក​​​​​​​​​​​​​​​​​​​​​​​​​​​​អយ្យការ សាលាដំបូងខេត្តកំពង់ឆ្នាំងពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ និងចែកចាយរូបភាពអាសអាភាសលើកុមារ និងហឹង្សាដោយចេតនា។

ដោយឡែក តាមរយៈ សមត្ថកិច្ចបានឲ្យដឹងថា នាយករង ឈ្មោះ ង៉ែត សុខខេង អាយុ ៤១ឆ្នាំ ជានាយករងផ្នែកវិន័យ និងបរិស្ថាន ដោយតាមពាក្យបណ្ដឹងរបស់អាណាព្យាបាល កុមារី ជាជនរងគ្រោះឈ្មោះ ច.ល.ហ អាយុ១៥ឆ្នាំ បានរៀបរាប់យ៉ាងក្ដុកក្ដួលថា លោកនាយករងនោះបានលួងលោម កុមារីនោះថាទៅរៀនបើកឡានជាមួយលោកគ្រូ តែបែជាលួចដាក់ថ្នាំចូលទៅក្នុងទឹកឲ្យកូនស្រីរបស់គាត់ផឹក លុះកូនគាត់សន្លប់បាត់ ក៏នាំកូនគាត់ទៅរំលោភ បានសម្រេចជាច្រើនដង ​និងបានថតរូបនឹងវីដេអូកំពុងរួមរក្ស័ជាមួយកុមារីរងគ្រោះ ទុកគំរាមកុមារីរងគ្រោះ ដើម្បីតែបំពេញតណ្ហារបស់ខ្លួនលើកក្រោយៗទៀត ដោយកាមតណ្ហារបស់លោក ធ្វើឲ្យបំផ្លាញអនាគត ក្មេងស្រីដែរមិនទាន់ដឹងក្ដីឲ្យមករងទុក្ខ ឈឺចាប់បែបនេះ។

គួរឲ្យដឹងផងដែលថា​ តាមប្រភពប្រជាពលរដ្ឋ និងគ្រូៗជាច្រើននាក់ នៅស្រុកកំពង់ត្រឡាច បានបកស្រាយមកកាន់ក្រុមអ្នកសារព័ត៌ថា​ ពួកគាត់ធ្លាប់ឃើញវីដេអូរបស់លោកគ្រូរូបនោះ កំពុងរំលោភលើកុមារីរងគ្រោះ និងបានចែកចាយនៅក្នុងបណ្ដាញសង្គមពិតប្រាកដមែន តែពួកគាត់មិនហ៊ាននិយាយអ្វីនោះឡើយ ព្រោះគ្រូនាយករងល្មោបកាមរូបនោះខ្សែធំ ហើយមានមតិអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំង ទៅលើបុគ្គលគ្រូនាយករូបនោះ។

ក្នុងពេលបច្ចុប្បន្ននេះ សំណុំរឿងរបស់គ្រូនាយកខាងលើ ត្រូវបានស្នងការនគរបាលខេត្តកំពុងឆ្នាំងបញ្ជូលទៅ ដល់តុលាការហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open