ដាច់ភ្លើងច្រើនកន្លែងនៅវេណេស៊ុយអេឡា ខណៈមន្ត្រីថាមកពីការវាយប្រហារតាមអ៊ីនធឺណិត
ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ម៉ោង 01:37 PM
(ដោយ៖ យឺន សីហា)
ការដាច់ចរន្ដអគ្គិសនីនៅស្ទើទូទាំងប្រទេសវេណាស៊ុយអេឡា ត្រូវបានរាយការណ៍ថាបណ្ដាលមកពីបញ្ហានៅរោងចក្រវារីអគ្គិសនី Guri ក្នុងរដ្ឋ Bolivar។
យោងតាមរបាយការណ៍ឲ្យដឹងថា ការដាច់ភ្លើងនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅដែលបណ្ដាលឲ្យតំបន់ជាច្រើនមិនមានអគ្គិសនីប្រើប្រាស់។ ប៉ុន្តែមន្ត្រីម្នាក់មកពីជួររដ្ឋាភិបាលប្រទេសនេះ លើកឡើងថាការដាច់ប្រព័ន្ធអគ្គិសនីគឺបណ្ដាលមកពីការវាយប្រហារតាមអ៊ីនធឺណិតរបស់អាមេរិក។ រដ្ឋមន្ត្រីទំនាក់ទំនង និងព័ត៌មានលោ Jorge Rodriguez ឲ្យដឹងថា “នេះគឺជាការវាយប្រហារដ៏សាហាវបំផុតមកលើប្រជាជនវេណេស៊ុយអេឡាដែលមិនធ្លាប់មានក្នុងរយៈពេល ២០០ឆ្នាំនេះ។” លើសពីនេះទៀត លោករដ្ឋមន្ត្រីក៏បានសន្យាថានឹងដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យអង្គការសហប្រជាជតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ។