រកឃើញអ្នកឆ្លងកូវីដ-១៩អូមីក្រុងថ្មី១នាក់ និងមានអ្នកជាសះស្បើយ៦នាក់
រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុងក្នុងសហគមន៍ចំនួន១នាក់ទៀត កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ និងមានអ្នកជំងឺចំនួន៦នាក់ បានជាសះស្បើយឡើងវិញ ខណៈគ្មានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៧ ខែមករានេះ។
គិតរហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់១៣៨,៦៦៥នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីក្រៅប្រទេសសរុបចំនួន២១,២៤១នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍សរុបចំនួន១៦,៨៤០នាក់។ ដោយឡែក អ្នកជំងឺជាសះស្បើយឡើងវិញសរុបមានចំនួន១៣៥,៥៩៨នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ថេរនៅ៣,០៥៦នាក់ដដែល៕