រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍២នាក់ទៀត

ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រសួងបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុងក្នុងសហគមន៍ចំនួន២នាក់ទៀត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ និងមានអ្នកជំងឺចំនួន៣នាក់ បានជាសះស្បើយឡើងវិញ ខណៈគ្មានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែមករានេះ។

គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់១៣៨,៦៦៤នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីក្រៅប្រទេសសរុបចំនួន២១,២៤១នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍សរុបចំនួន១៦,៨៣៩នាក់។ ដោយឡែក អ្នកជំងឺជាសះស្បើយឡើងវិញសរុបមានចំនួន១៣៥,៥៩២នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ថេរនៅ៣,០៥៦នាក់ដដែល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds