ជំនន់ស្ទឹងព្រែកត្នោតប៉ះពាល់ផ្ទះប្រជាពលរដ្ឋខណ្ឌដង្កោជិត១ពាន់ខ្នង
(រាជធានីភ្នំពេញ)៖ ផ្ទះរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញកំពុងរងការជន់លិចដោយសារជំនន់ទឹកភ្លៀងនៅតាមសណ្តស្ទឹងព្រែកត្នោត សរុបមានចំនួន១០សង្កាត់ និង២៩ភូមិ។
ទឹកជំនន់នេះបានធ្វើឱ្យប៉ះពាល់ដល់ផ្ទះចំនួន៩៥៣ខ្នងផ្ទះ មាន១,០២៦គ្រួសារ មនុស្ស៤,០៣៥នាក់ ផ្លូវបេតុង១៤ខ្សែ វត្ត០២ មណ្ឌលសុខភាព០២ សាលាសង្កាត់០២ និងប៉ុស្តិ៍នគរបាលរដ្ឋបាល០២។ ដោយឡែកសង្កាត់ចំនួន១០នោះរួមមាន៖ សង្កាត់សាក់សំពៅ ០៦ភូមិ, សង្កាត់ស្ពានថ្ម ០៥ភូមិ, សង្កាត់ក្រាំងពង្រ ០៣ភូមិ, សង្កាត់គងនយ ០៣ភូមិ, សង្កាត់ទៀន ០៣ភូមិ, សង្កាត់ព្រែកកំពឹស ០៣ភូមិ, សង្កាត់ជើងឯក ០២ភូមិ, សង្កាត់ព្រៃស ០២ភូមិ, សង្កាត់ដង្កោ ០១ភូមិ និងសង្កាត់ព្រៃវែង ០១ភូមិ៕