ការសាងសង់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបសម្រេចបាន៩៣%ហើយ!

(រាជធានីភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប  ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញសម្រេចបាន៩៣ភាគរយហើយនៃគម្រោង និងគ្រោងបញ្ចប់ទាំងស្រុងនៅដើមខែមេសាខាងមុខ។

សូមបញ្ជាក់ថា គម្រោងស្ពាននេះមានរចនាបថទំនើបមានប្រវែង៦៤២ម៉ែត្រ ទទឹង២០.៥ម៉ែត្រ មានសសរទាញខ្សែកាបចំនួន៤កម្ពស់៤០ម៉ែត្រធៀបនឹងកម្រាលស្ពាន។ ស្ពាននេះគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៣៥លានដុល្លារ។ ស្ពាននេះនឹងបង្កើតលំហូរចរាចរថ្មីតភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds