រដ្ឋាភិបាលកំពុងជំរុញឱ្យក្រសួង២ពន្លឿនការសិក្សាលើគម្រោងស្ថាបនាផ្លូវរថដែកល្បឿនលឿន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានថ្លែងជំរុញឱ្យក្រសួងសំខាន់ៗពីរគឺ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការនិងដឹកជញ្ជូនឱ្យពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយអភិវឌ្ឍលើផ្លូវរថភ្លើងចាស់ដែលមានស្រាប់។

គម្រោងស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនរបស់រាជរដ្ឋាភិបាលនេះ ក្នុងគោលបំណងធំសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនឱ្យកាន់តែសម្បូរបែប និងដើម្បីជំរុញកំណើនសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន ក៏ដូចជាបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន។

បច្ចុប្បន្ន​កម្ពុជា​មាន​ផ្លូវដែក​សំខាន់ៗ​ចំនួន​២​ខ្សែ រួមមាន​៖ ទី​១.​ផ្លូវ​ដែក​ពី​រាជធានី​ភ្នំពេញ​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ និង​ទី​២.​ផ្លូវ​ដែក​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​បន្ទាយមានជ័យ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds