ទីបំផុត!កំពូលតារាចម្រៀងឧកញ៉ាសិរីមន្តសម្រេចចិត្តចូលរួមជាមួយផលិតកម្មGalaxyជាមួយឧក៉ាព្រាប សុវត្តិហើយ!
ជារឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំង ដោយសារតែកំពូលតារាចម្រៀងមានគោរមងារជាឧកញ៉ា គឺលោកឧកញ៉ា ខេមរៈ សិរីមន្ត បានសម្រេចចិត្តផ្លាស់ប្ដូរទ្រនំពីផលិតកម្មហង្សមាសមកកាន់ផលិតកម្មGalaxy Navatraវិញម្ដង ដែលធ្វើឱ្យផលិតកម្មរបស់លោកឧកញ៉ា ឡេង ណាវាត្រា នេះ មានកំពូលតារាចម្រៀងដល់ទៅពីររូប គឺលោកឧកញ៉ា ខេមរៈ សិរីមន្ត និងលោកឧកញ៉ា ព្រាប សុវត្ថិ។
ជាក់ស្ដែង លោកឧកញ៉ា ខេមរៈ សិរីមន្ត បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះថា៖ «បងប្អូនដែលគាំទ្រខ្ញុំបាទទាំងអស់គ្នាបន្តិចទៀតនេះខ្ញុំនឹងក្លាយជាសមាជិកគ្រួសារ GALAXY NAVATRAហើយបទចម្រៀងថ្មីរបស់ខ្ញុំក៏នឹងចេញនៅពេលខាងមុខនេះដែរ ក្នុង Chanel galaxy សូមបងប្អូនរងចាំតាមដានទាំងអស់គ្នាណាបាទ»៕