ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​តូប​អស់​៦តូប​នៅ​ក្នុង​ផ្សារ​ពួក​ខេត្តសៀមរាប

​សៀមរាប​ ៖​ យ៉ាង​ហោច​ណាស់​តូប​លក់​អីវ៉ាន់​ចាប់ហួយ​របស់​ប្រជាពលរដ្ឋ​ចំនួន​៦​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​ នៅ​វេលា​ម៉ោង​០០​និង​២០​នាទី​ឈាន​ចូល​នៅ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២៣​ នៅ​ចំណុច​ផ្សារ​ពួក​ ស្ថិត​ក្នុងភូមិ​ចំបក់​ហែរ​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ ។​

​ម្ចាស់​កម្ម​សិ​ទិ្ធ​តូប​ទាំង​៦​មានឈ្មោះ​ដូច​ជា​ ៖

១-​ឈ្មោះ​ លឿម​ ស្រី​លឹ​ក​ ភេទ​ស្រី​ អ៊ុតសក់​ និង​ លក់​ចាប់ហួយ​

២-​ឈ្មោះ​ ធឿ​ង​ ម៉ា​ឡា​ ភេទ​ស្រី​ លក់​ចាប់ហួយ​(​ ២​តូប​ )​

៣-​ឈ្មោះ​ ឡុ​ង​ បឿ​ត​ ភេទ​ស្រី​ លក់​ចាប់ហួយ​

៤-​ឈ្មោះ​ និ​វ​ គិ​ម​សួរ​ ភេទ​ស្រី​ លក់​ចាប់ហួយ​

៥,​ឈ្មោះ​ ដាំ​ សុទ្ធា​រស់​ ភេទ​ស្រី​ លក់​ចាប់ហួយ​ និង​បន្លែ​។​

​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​អន្តរាគមន៍​ដោយ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​សរុប​ចំនួន​ ៦​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​៨​ឡាន​ គឺ​រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ចំនួន​ ០១​គ្រឿង​,​ រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​ ០៣​គ្រឿង​,​ រថយន្ត​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​០១​គ្រឿង​ និង​រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់​ ០១​គ្រឿង​ ទើប​គ្រប់គ្រង​ស្ថានការណ៍​អគ្គី​ភ័យ​នេះ​បាន​ ។​ មូលហេតុ​នៃ​អគ្គិភ័យ​នេះ​ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds