បើកទ្វារទឹកទំនប់អន្លង់ជ្រៃ! អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសឱ្យពលរដ្ឋនៅជាប់ស្ទឹងក្រាំងពន្លៃប្រុងប្រយ័ត្ន

រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បញ្ជាក់ថា អាជ្ញាធរបានសម្រេចបើកទ្វារទឹកស្វ័យប្រវត្តិចំនួន៥នៅទំនប់អាងទឹកអន្លងជ្រៃ ដែលស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺជាបណ្ដោះអាសន្ន ដើម្បីរំដោះទឹកចេញ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាល់ជាបន្តបន្ទាប់ ដែលធ្វើឱ្យកម្រិតកម្ពស់ទឹកអាងនេះមានកើនហក់ឡើងខ្លាំង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds