ភ្ញាក់ផ្អើលទឹកព្រឹក!ទុយោបូមខ្សាច់បង្កប់កាត់ផ្លូវជាតិលេខ២ផ្ទុះបណ្តាលឱ្យប៉ោងផ្លូវដូចខ្នងអណ្តើក
រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែផ្ទុះបំពង់ទុយោបូមខ្សាច់ ដែលខួងចោះក្រោមដីកាត់ទទឹងផ្លូវជាតិលេខ២ បណ្ដាលឲ្យថ្នល់កៅស៊ូឡេីងប៉ោងដូចខ្នងអណ្ដេីក និងហូរហៀរខ្សាច់ពេញផ្លូវ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ភ្លាមៗគេឃេីញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ បានចុះជួយសម្រួលចរាចរណ៍ភ្លាមៗ ។
ហេតុការណ៍នេះកេីតឡេីងនៅត្រង់ចំណុចជិតសាលាអន្តរជាតិ អេស៊ីអ៊ី(ACE)លេីកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៦:២០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។
ជារឿយៗ សង្កេតឃើញថា សកម្មភាពបូបខ្សាច់ ហើយដឹកជញ្ជូនតាមផ្លូវជាតិលេខ២ នេះ មានភាពរាយប៉ាយជ្រុះខ្សាច់តាមដងផ្លូវ ហើយបណ្តាលឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរ រអិលដួល ប៉ុន្តែអជ្ញាធរខណ្ឌ បានត្រឹមណែនាំ ហើយសកម្មភាពនេះតែងតែកើតឡើងវិញដដែលៗ ។ ប្រជាពលរដ្ឋដែលមានផ្ទះនៅតំបត់ចង្រែក្រោម ខណ្ឌមានជ័យ សូមសំណូមពរដល់អាជ្ញាធរខណ្ឌឲ្យមានចំណាត់ការឲ្យបានតឹងរឹងចំពោះ ក្រុមហ៊ុនបូមខ្សាច់ ដើម្បី បញ្ជៀសរាល់បញ្ហាកកស្ទះ និងរអិលដួល ដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ផ្សេងៗ ៕