អ្នកកាសែតអាមេរិកាំងដំបូងគេដែលបានសម្ភាសប៉ុល ពតទទួលមរណភាពហើយ!

លោកNate Thayerអតីតអ្នកកាសែតអាមេរិកកាំង ដែលបានសម្ភាសប៉ុល ពត មេដឹកនាំខ្មែរក្រហម បានទទួលមរណភាព កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅរដ្ឋMassachusetts សហរដ្ឋអាមេរិក ក្នុងវ័យ៦២ឆ្នាំដោយសារជំងឺប្រចាំកាយ។

លោកNate Thayerអតីតអ្នកកាសែតអាមេរិកកាំង

ដំណឹងមរណភាពរបស់អតីតអ្នកកាសែតសញ្ជាតិអាមេរិកាំងរូបនេះ ត្រូវបានបណ្ដាញសារព័ត៌មានទាំងជាតិ និងអន្តរជាតិជាច្រើនចុះផ្សាយជាហូរហែរ។ ជាក់ស្ដែង សូម្បីលោកខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនក៏បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកNate Thayerផងដែរ។

គួរជម្រាបថា លោកNate Thayerគឺជាអ្នកកាសែតបរទេសដំបូងគេ ដែលបានជួបសម្ភាសជាមួយប៉ុល ពត ក្រោយពីរបបខ្មែរក្រហម ឬរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំនៅតំបន់ខ្មែរក្រហម ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កាលពីខែកក្កដា ឆ្នាំ១៩៩៧។ គ្រានោះ លោកNate Thayer គឺជាអ្នកឆ្លើយឆ្លងព័ត៌មានឱ្យទស្សនាវដ្ដី Far Eastern Economic Review។ លោកធ្លាប់បម្រើការងារជាអ្នកកាសែតនៅស្ថាប័នព័ត៌មានធំៗជាច្រើនដូចជា៖ Associated Press, Jane’s Defense Weekly, កាសែតភ្នំពេញប៉ុស្តិ៍, កាសែត Washington Post, Agent France Presse និង Soldier of Fortune Magazineជាដើម៕

ប៉ុល ពត
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds