មិនធម្មតា!ធឿន ធារ៉ាឈរលេខ១នៅទូទាំងពិភពលោក ក្រោយយកឈ្នះបេកខេមនៅសង្វៀនWurkz

សង្វៀនWurkz ប្រដាល់គុនខ្មែរប្រចាំប្រទេសនៃស្ថានីយទូរទស្សន៍ថោនបានបំបែកកំណត់ត្រាទទួលបានអ្នកទស្សនាការផ្សាយផ្ទាល់ច្រើនជាងគេនៅកម្ពុជារហូតដល់ជិត១៥០k ដែលស្មើនឹងជិត១៥ម៉ឺននាក់នៅអំឡុងពេលអ្នកលេងកែងពិឃាដធឿន ធារ៉ា កំពុងប្រកួតប្រកួត ខណៈដែលកែងពិឃាដរូបនេះក៏បានក្លាយជាកីឡាករលំដាប់លេខមួយនៅទូទាំងពិភពលោកប្រចាំទម្ងន់៧២គីឡូក្រាមដែរ ក្រោយយកឈ្នះកីឡាករថៃបេកខេមដោយពិន្ទុនៅសង្វៀនមួយនេះ។ នេះបើតាមការចេញចំណាត់ថ្នាក់របស់ World MuayThai Organization ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

កម្មវិធី Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ ដែលបានរៀបចំនៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃឆ្លងឆ្នាំសកលបានបំបែកកំណត់ត្រាអ្នកទស្សនាកម្មវិធីគុនខ្មែរក្នុងស្រុកតាមហ្វេសប៊ុកច្រើនបំផុតមិនធ្លាប់មានរហូតដល់១៤៦K។ ក្នុងនោះគូមិត្តភាពអន្តរជាតិមានចំនួន៣គូ គឺចក់ សាវិន ស្មើពិន្ទុកីឡាករថៃ ឆៃវ៉ាត់ ស៊ូងនឿន, ដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ ឈ្នះពិន្ទុកីឡាករថៃ សឿប្លេក(ណាត់ថាភូមិ) ខណៈកែងពិឃាដ ធឿន ធារ៉ា ឈ្នះពិន្ទុ កីឡាករថៃ បេកខេម។

កីឡាករថៃបេកខេម(រូបខាងឆ្វេង) និងកីឡាករធឿន ធារ៉ា(រូបខាងស្ដាំ)

អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ប្រកួតនៅខេត្តបាត់ដំបងនេះ ស្ថាប័នមួយថៃពិលោកបានបង្ហាញចំណាត់ថ្នាក់ថា កីឡាករថៃបេកខេម ដែលធ្លាប់ឈរនៅលំដាប់លេខ១នៅទូទាំងពិភពលោកក្នុងប្រភេទទម្ងន់៧២គីឡូក្រាម ត្រូវបានធ្លាក់មកចំណាត់ថ្នាក់លេខ២វិញ ខណៈចំណាត់ថ្នាក់លេខ១ជំនួសវិញដោយកីឡាករគុនខ្មែរធឿន ធារ៉ា។ ដោយឡែក កីឡាករថៃសៃយុគ ដែលធឿន ធារ៉ា ធ្លាប់ផ្តួលនៅថៃហ្វៃ ទទួលបានចំណាត់ថ្នាក់លេខ៥។

គួរកត់សម្គាល់ថា ការឈរនៅលំដាប់ថ្នាក់លេខ១នេះ កីឡាករកំពុងមានប្រជាប្រិយភាព ធឿន ធារ៉ា ទទួលបានការសាទរជាច្រើនពីសំណាក់អ្នកស្រលាញ់គាំទ្រប្រដាល់គុនខ្មែរ។ ក្នុងនោះអ្នកគាំទ្រក៏ស្នើឱ្យធឿន ធារ៉ា ខិតខំហ្វឹកហាត់ឱ្យខ្លាំងបន្ថែមទៀត ដើម្បីឱ្យកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ និងផ្សព្វផ្សាយគុនខ្មែរបន្តទៀត ជាពិសេសពួកគាត់មិនក៏បានស្នើឱ្យកែងពិឃាដរូបនេះ កាត់បន្ថយការប្រកួត ពោលគឺកុំសូវញឹកញាប់ពេល និងគួរតែតំឡើងតម្លៃខ្លួនឱ្យបានច្រើនថែមទៀតដែរ។

គួរឱ្យដឹងថា សង្វៀន Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២  បានប្រព្រឹត្តទៅអស់២ទីតាំងហើយ ពោលគឺនៅខេត្តពោធិ៍សាត់ និងបាត់ដំបង ដែលសុទ្ធតែទទួលបានការគាំទ្រខ្លាំងដូចគ្នា។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងសឹងមិនគួរឱ្យជឿ គឺការប្រកួតនៅទីតាំងខេត្តបាត់ដំបងនាថ្ងៃឆ្លងឆ្នាំសកលមានអ្នកទស្សនាតាមរយៈការ Live នៅលើហ្វេសប៊ុករហូតដល់ទៅជាង ១៤៦K ដែលជាកំណត់ត្រាមួយមិនធ្លាប់មាន សម្រាប់ចំនួនអ្នកទស្សនាការផ្សាយផ្ទាល់កម្មវិធីប្រដាល់ដែលរៀបចំនៅក្នុងស្រុក។ មហាព្រឹត្តិការណ៍ Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២នេះ នឹងបន្តចេញដំណើរប្រកួតនៅខេត្តបន្ទាយជ័យនាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ នាចុងសប្តាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds