កូវីដ-១៩៖ រកឃើញអ្នកឆ្លងថ្មី៩នាក់ និងជាសះស្បើយ១២នាក់

រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លូនប្រភេទអូមីក្រុងចំនួន ០៩នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ដែលសុទ្ធសឹងតែជាអ្នកឆ្លងក្នុងសហគមន៍ទាំងអស់។ ជាមួយគ្នាមានអ្នកជំងឺចំនួន១២នាក់ បានជាសះស្បើយឡើងវិញ និងគ្មានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី0៤ ខែមករា ឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់ ១៣៨,៦០៩នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៤០នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍សរុបកើនដល់១៦,៧៨៥នាក់។ ដោយឡែក ចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១៣៥,៥០៣នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ថេរនៅ ៣,០៥៦នាក់ដដែល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds